បុរសវ័យ ចំណាស់ម្នាក់ដួល ស្លាប់ ពេលកំពុងដើរ ហាត់ប្រាណ

3/14/2014 0 Comments A+ a-

ភ្នំពេញ : បុរសវ័យចំណាស់ ម្នាក់ ដោយដឹងថា ខ្លួនមាន អាការ:មិនស្រួល ខំប្រឹងដើរ ហាត់ប្រាណ ដើម្បី ជួយសម្រួលសសៃ ឈាមនោះ ប៉ុន្តែអកុសល បានវិល មុខដួលស្លាប់ភ្លាមៗនៅតាមផ្លូវចំងាយពីផ្ទះប្រមាណ ៥០ម៉ែត្រ ត្រង់ចំណុចច្រមុះ ជ្រូកក្បាលថ្នល់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤ លើផ្លូវលេខ២៧១ ក្នុងភូមិ៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ មន ។
ស្រ្តី ងួន សារិន អាយុ ៥២ឆ្នាំ ដែលត្រូវជាភរិយារបស់បុរសរងគ្រោះ បានឲ្យដឹងថា បុរសរងគ្រោះនោះ ជាប្តីគាត់ ឈ្មោះ កែវ ភិន អាយុ ៧៣ឆ្នាំ សព្វថ្ងៃរស់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ ក្នុងភូមិ៧ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ស្រ្តីជាភរិយា បានរៀបរាប់ថា នៅមុនពេលកើតហេតុនេះ ប្តីរបស់គាត់បាននិយាយថា មិនស្រួលខ្លួន ហាក់វិល មុខ ហើយក៏បានប្រាប់ថា ចង់ដើរ ហាត់ប្រាណបន្តិច ដើម្បីឲ្យ ស្រួលខ្លួនឡើងវិញ ហើយ ក៏ ចេញពីផ្ទះ ដើរតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែមាន គេរត់មកប្រាប់ថា ប្តីគាត់ស្លាប់ហើយ ។
បើតាមសមត្ថកិច្ច ដែលយាមនៅគោលដៅជិតកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ ឃើញ បុរសរងគ្រោះ ដើរតាមចិញ្ចើមថ្នល់ មកពីលិច លុះដើរមកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានដួល អុកគូថ និងទៅផ្ងាក្រោយ មួយសន្ទុះមិនឃើញក្រោកឡើង ក៏មានបងប្អូនអ្នករត់ម៉ូតូឌុប ក្បែរនោះ ក៏មើល ទើបដឹងថា គាត់ស្លាប់ ហើយក៏ផ្អើលឆោឡោឡើង តែម្តង ។
ភ្លាមៗនោះ សមត្ថកិច្ចនគរបាលមូលដ្ឋានចុះមកពិនិត្យ និងធ្វើកំណត់ ហេតុ រួចប្រគល់សពទៅឲ្យ ក្រុម គ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល