ម៉ូ​តូ​និង​ម៉ូ​តូ​ប៉ះ​ដៃ​ចង្កូត​គ្នា ​ដួល​រថ​យន្ត​ឃើញ​គេច​ទៅ ​ប៉ះ​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​ធ្លាក់​ប្រឡាយ ​របួស​ធ្ងន់​ស្រាល​៤នាក់​

3/03/2014 0 Comments A+ a-

ភ្នំពេញ​ ​៖ អ្នក​ជិះ​ម៉ូ​តូ​និង​ម៉ូ​តូ​ប៉ះ​ដៃ​ចង្កូត​គ្នា​ដួល​ពេញ​ផ្លូវ​ធ្វើ​ឲ្យ​ អ្នក​បើក​បរ​រថ​យន្ត​ធុន​ធំ​ឃើញ​ក៏​គេច​ឲ្យ​ទៅ​បុក​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​ក៏ ​ធ្លាក់​ប្រឡាយ​ប​ណ្តា​ល​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់​និង​៣នាក់​ទៀត​ របួស​ស្រាល​ ​។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៦ល្ងាច​ ​ថ្ងៃ​ទី​២ ខែ​មី​នា​ ​ឆ្នាំ​២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិ​អូ​ដឹ​ម​ ​សង្កាត់​ចោម​ចៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​។
ជន​រង​គ្រោះ​ទាំង​៤នាក់​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​ដោយ​ទី​១ជិះ​ម៉ូ​តូ​ម៉ា​ក​ហុង​ដា​សេ​១២៥ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​តាកែ​វ​ ​1I-0079 អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ​ទី​២ជិះ​ម៉ូ​តូ​ម៉ា​ក​វ៉េវ​ ​ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​ឧ​.​មាន​ជ័យ​ ​1A-1196 អ្នក​បើក​បរ​រង​របួស​ស្រាល​ ​និង​ទី​៣ជិះ​ម៉ា​ក​សង់​កូ​រ៉េ​ ​មិន​ចាំ​ស្លាក​លេខ​ ​អ្នក​ជិះ​រង​រ​បួ​ស្រាល​ ​។ ចំណែក​រថ​យន្ត​ដែល​ធ្លាក់​ចូល​ប្រឡាយ​ម៉ា​ក​ហ្ស៊ុ​យ​ហ្ស៊ោ​ធុន​ធំ​ ​ពណ៌​ខៀវ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​3A-6136 អ្នក​បើក​បរ​រង​របួស​ស្រាយ​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ជិះ​បើក​បរ​ម៉ូ​តូ​ហុង​ដា​សេ​១២៥និង​ម៉ូ​តូ​ម៉ា​ក​វ៉េវ​ បាន​ជិះ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត​ ​។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​ប៉ះ​ដៃ​ចង្កូត​គ្នា​ប​ណ្តា​ល​ឲ្យ​ដួល​ នៅ​ក​ណ្តា​ល​ថ្នល់​ ​ស្រាប់តែ​មាន​រថ​យន្ត​ខាង​លើ​ដែល​បើក​ប​ញ្ច្រា​សទិស​គ្នា​បើក​មក​ដល់​ក៏​ បួង​ចង្កូត​ក្នុង​គោល​បំណង​គេច​ពី​ម៉ូ​តូ​ជន​រង​គ្រោះ​ ​ក៏​ជ្រុល​ទៅ​បុក​ម៉ូ​តូ​ជន​រង​គ្រោះ​មួយ​គ្រឿង​ទៀត​រួច​ធ្លាក់​ប្រឡាយ​តែ​ ម្តង​ ​។
ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ធ្វើ​កន្លែង​កើត​ហេតុ​ ដើម្បី​ធ្វើ​ចរាចរណ៍​ ​និង​ហៅ​រថ​យន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ ​ប៉ុន្តែ​ជន​រង​គ្រោះ​ទាំង​អស់​ជិះ​ម៉ូ​តូ​កង់​បី​ទៅ​ព្យាបាល​ដោយ​ខ្លួន​ឯង​ ​។ រី​ឯ​ម៉ូ​តូ​និង​រថ​យន្ត​ត្រូវ​បាន​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់​ចាំ​ដោះ​ស្រាយ​តាម​ច្បាប់​ ​៕

____________________
ប្រភពពីនគរវត្ត