លួច​ម៉ូតូ​២​ដង​ម្ចាស់ ​ម៉ូតូ​គេ​តាម​ទាន់​ទាំង​២ ​ដង​សយ​មែន​

3/03/2014 0 Comments A+ a-

ខេត្ត​ព្រះ​សីហ​នុ​ ៖​ បុរស​ម្នាក់​ដែល​មាន​ជំនាញ​ខាង​លួច​មិន​បាន​សម្រេច​ ត្រូវ​បាន​ ម្ចាស់​ម៉ូតូ​ និង​ក្រុម​ប្រជាពលរដ្ឋ​ដេញចាប់​បានជា​លើក​ទី​២​ បន្ទាប់​ពី​បុរស់​រូប​នោះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨​ និង​យប់​ថ្ងៃ​ទី​២​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ទំនប់​រលក​ ស្ថិត​ក្នុងភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​។​ ​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ​ សារី​ ខាត់​ អាយុ​៥៥​ឆ្នាំ​មាន​ទីលំនៅ​ក្រុម​ទី​១២​ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​ បាន​បញ្ជាក់​ថា​ បុរស់​ជនសង្ស័យ​មានឈ្មោះ​ អ៊ុត​ គួ​ក​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ ស្រុក​កំណើត​ស្រុក ​កំពង់ត្រាច​ ខេត្តកំពត​ បច្ចុប្បន្ន​មាន​ទីលំនៅ​មិន​ពិតប្រាកដ​ ជា​អតីតៈ​កូនដៃ​ទូក​របស់​គាត់​ ប៉ុន្តែ​ក្រោយមក​ដោយ​បុគ្គល​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ជិតខាង​ ហើយ​គេ​តាម​ទាន់​ក៏​បាន​ជាប់គុក​ជាង​១​ឆ្នាំ​ ទើបតែ​ចេញពី​គុ​គ​បាន​ជាង​២​ខែ​តែ​ប៉ុណ្ណោះ​ ហើយ​ក៏​បាន​បន្លុំ​យក​ម៉ូតូ​របស់​គាត់​ទៀត​ខ​ណះ​ពេល​កូនស្រី​របស់​គាត់​ទុក​ សោ​ជាប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​មួយ​ភ្លេ​ត​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​បន្ទាប់​ពី​បាន​ចេញពី​គុក​មក​ ពុំ​មាន​ន​ណា​ម្នាក់​យក​ធ្វើ​ជា​កូនដៃ​ទូក​ទៀត​នោះ​ទេ​ ជា​រៀងរាល់ថ្ងៃ​ដើរ​ហូប​បាយ​តែ​ជាមួយ​កម្មករ​ទូក​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ដោយសារ​តែ​ការ​អាណិតអាសូរ​ កូន​ របស់​គាត់​ក៏​បាន​ហៅ​ចូល​ផ្ទះ​ហូប​បាយ​ ទើប​ធ្វើ​បុរស​សង្ស័យ​មាន​ឪ​កាស​លួច​យក​ម៉ូតូ​របស់​គាត់​ ប៉ុន្តែ​សំណាងល្អ​បាន​អ្នក​ជិតខាង​ជិះ​ម៉ូតូ​ដេញ​តាម​ទាន់​នៅ​មុខ​ផ្សារ​ ពាណិជ្ជកម្ម​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​២​ សង្កាត់​លេខ​២​ ក្រុងព្រះសីហនុ​ រួច​ក៏​ចាប់ខ្លួន​បញ្ជូន​ជនសង្ស័យ​ទៅ​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​និ​តិ​ វិធី​ច្បាប់​។​
​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​អះអាង​ថា​ រូបគេ​ពី​មុន​ពុំដែល​លួច​របស់របរ​អ្នក​ដ៏​ទៃ​ទេ​ ប៉ុន្តែ​នៅ​ពេល​រូបគេ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ចំនួន​២​ដង​ក៏​ត្រូវ​គេ​ចាប់ ​ទាំង​២​ដង​នៅ​កន្លែង​តែ​មួយ​គឺ​មុខ​ផ្សារ​ពាណិជ្ជកម្ម​នេះឯង​៕
-ប្រភពពីនគរវត្ត