កម្ពុជាប្រតិកម្មទៅនឹង អាជ្ញាធរថៃដែលបិទច្រក របៀងព្រំដែនមួយចំនួន
ភាគី
ថៃ បានបិទច្រករបៀងព្រំដែនមួយចំនួននៅជាប់ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ។
ការបិទដោយឯកតោភាគី គឺភាគីថៃ
ធ្វើឡើងដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរខ្មែរចូលខ្លួនទៅជួបចរចាពី
បញ្ហាដីធ្លីទំហំ ២២៦ហិកតារ ដែលឋិតនៅទល់មុខបង្គោលឡាក់លេខ ៤៣
ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភាគីថៃ
នៅតែចាត់ទុកថា ដីនោះជាដីឋិតក្នុងតំបន់ស ប៉ុន្តែភាគីកម្ពុជា
បដិសេធ ដោយអះអាងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ នៃប្រទេសទាំងពីរ បានឯកភាពគ្នាហើយថា ដីនោះឋិតនៅក្នុងបូរណភាពរបស់កម្ពុជា។
អាជ្ញាធរកម្ពុជា ប្រតិកម្មចំពោះភាគីថៃ ដែលបានបិទច្រករបៀងរបស់ខ្លួនមួយចំនួនក្នុងខេត្តស្រះកែវ ជាប់នឹងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងពីរឆ្លងកាត់នោះឡើយ ក្នុងរយៈពេលបីថ្ងៃជាប់គ្នាកន្លងមកនេះ។ ភាគីកម្ពុជា ចាត់ទុកថា ការបិទផ្នែកតំបន់ព្រំដែនខ្លះនេះ គឺភាគីថៃ បានធ្វើឡើយដោយឯកតោភាគី និងបានរំលោភទៅលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរថែមទៀត។
ប្រភពពីកងការពារព្រំដែនខ្មែរប្រចាំស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ភាគីថៃ បានបិទព្រំដែននេះ ចាប់តាំងពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៤។ ទន្ទឹមគ្នានេះ ភាគីថៃបានទាមទារឲ្យក្រុមហ៊ុន សំផាន់ រិទ្ធិ ចូលទៅជួបចរចាពីរឿងយកបង្គោលទៅបោះនៅលើដីទល់មុខបង្គោលឡាក់ ព្រំដែនលេខ៤៣។ ភាគីថៃនៅតែចាត់ទុកថា ដីនៅតំបន់នោះជាតំបន់”ស” មិនទាន់មានការដោះស្រាយឯកភាពគ្នានៅឡើយ៖«និយាយទៅវាអត់ជូន ដំណឹងយើង ប៉ុន្តែប៉ុន្មានពីរថ្ងៃនេះវាចេះតែបញ្ជូនកម្លាំងជួរមុខហ្នឹង ជាប៉ូលិសព្រំដែន គេហៅថា ប៉ូលិសរដ្ឋបាលហើយនិងអាជ្ញាធរភូមិឃុំថៃ មកសុំជួបជាមួយតំណាងក្រុមហ៊ុន ប៉ុន្តែពីរថ្ងៃនេះក្រុមហ៊ុនអត់ទៅជួប»។
ប៉ុស្តិ៍ការពារព្រំដែនរបស់ភាគីកម្ពុជា ដែលភាគីថៃ បិទច្រកនោះមានចំនួន ៤ប៉ុស្តិ៍។ ក្នុងនោះមានប៉ុស្តិ៍អូរបីជាន់ ប៉ុស្តិ៍សិលាខ្មែរ ប៉ុស្តិ៍ជោគជ័យ និងប៉ុស្តិ៍តំបន់ប្រាំ ហៅប៉ុស្តិ៍ ឫទ្ធិសែន ដែលមានចម្ងាយជាង ១០គីឡូម៉ែត្រ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនខេត្តស្រះកែវ ប្រទេសថៃ។
ថ្មីៗនេះ ក្រុមហ៊ុនសំផាន់ រិទ្ធិ បានយកបង្គោលទៅបោះលើដីទល់មុខបង្គោលឡាក់ព្រំដែនលេខ ៤៣ ហើយបានធ្វើសកម្មភាពអភិវឌ្ឍន៍ផ្លូវមួយខ្សែដើម្បីឈានទៅរកការបើក ច្រកបឹងស្នោ ទល់មុខច្រកណូនម៉ាក់ម៉ុន ប្រទេសថៃ ដោយយោងលើការឯកភាពគ្នាកន្លងមករវាងភាគីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ ត្រង់ចំណុចនេះហើយដែលធ្វើឲ្យភាគីថៃ បិទច្រកខ្លះនៃផ្នែកតំបន់ព្រំដែន ដែលមានពាក់ព័ន្ធទៅនឹងដីទំហំ ២២៦ហិកតារ ដែលពលរដ្ឋថៃ ធ្លាប់បានកាន់កាប់បង្កបង្កើតផលកន្លងមក។
ពាក់ព័ន្ធបញ្ហានេះ លោកឧកញ៉ា សំផាន់ រិទ្ធិ ប្រធានក្រុមហ៊ុន សំផាន់ រិទ្ធិ បានបដិសេធមិនចូលទៅជួបចរចាជាមួយភាគីថៃ នោះឡើយ។ លោកអះអាងថា ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍផ្លូវនៅតំបន់ជាប់បង្គោលឡាក់ព្រំដែន លេខ៤៣ នោះ គឺឋិតនៅក្នុងទឹកដីកម្ពុជា។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ដីនៅក្បែរបង្គោលព្រំដែនលេខ៤៣ នោះ ពុំមែនជាដីឋិតនៅក្នុងតំបន់ស ដូចភាគីថៃ ទាមទារនោះឡើយ ព្រោះកន្លងមករដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ថៃ) បានព្រមព្រៀងលើចំណុចបង្គោលឡាក់ព្រំដែនលេខ៤៣ នោះហើយ។
លោកឧកញ៉ា សំផាន់ រិទ្ធិ៖ «ការដែលយើងធ្វើនេះ គឺអត់មានប៉ះពាល់ដល់ភាគីថៃ ព្រោះយើងធ្វើទៅតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលរដ្ឋាភិបាល អនុញ្ញាតឲ្យខ្ញុំធ្វើផ្លូវពីផ្លូវបំបែកភូមិបឹងស្នោ ទៅដល់ចំណុចយាមកាដែលយើងគ្រោងនឹងភ្ជាប់គ្នាបើកច្រក។ ខាងអាជ្ញាធរថៃ គឺឯកឧត្ដមអភិបាលខេត្តគាត់បានជូនដំណឹងទៅខេត្តថៃថា យើងចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីត្រៀមបើកច្រកហ្នឹងតាម ឯកឧត្ដម វ៉ា គឹមហុង ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនហ្នឹង បានចង្អុលបង្ហាញហើយថា ដីហ្នឹងទោះបីថា ថៃធ្វើស្រែ ក៏នៅក្នុងកម្ពុជាដែរ អ៊ីចឹងយើងធ្វើផ្លូវពុំមែនប៉ះពាល់អីទេ ខាងភាគីថៃ ក៏ឯកភាពដែរ»។
កាលពីរសៀលថ្ងៃទី១ ខែមីនា ពលរដ្ឋថៃមួយចំនួនក៏បានប៉ុនប៉ងយកត្រាក់ទ័រទៅភ្ជួរដីនៅលើដី ទំហំ ២២៦ហិកតារ ដោយអះអាងថា ពួកគេធ្លាប់បានបង្កបង្កើនផលស្រូវលើដីនោះជាច្រើនឆ្នាំកន្លងមក ប៉ុន្តែត្រូវកងកម្លាំងការពារព្រំដែនខ្មែរហាមឃាត់។
ប្រភពពីកងការពារព្រំដែនខ្មែរបញ្ជាក់ថា កាលពីអំឡុងឆ្នាំ១៩៩៧ ដីទំហំ ២២៦ហិកតារទល់មុខបង្គោលព្រំដែនលេខ៤៣ នោះ ត្រូវបានប្រជាពលរដ្ឋថៃ កាន់កាប់បង្កបង្កើនផលរហូតមក។ លុះដល់ឆ្នាំ២០០៦ ត្រូវបានគណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ រុករកឃើញបង្គោលឡាក់ព្រំដែនលេខ៤៣ ហើយភាគីកម្ពុជា-ថៃ បានចាត់ទុកថា បង្គោលឡាក់លេខ៤៣ នោះ ជាបង្គោលខណ្ឌសីមាដែលមានការឯកភាពគ្នា៖ «កាលពីចុងឆ្នាំ២០១១ ចុង២០១២ហ្នឹង ក៏មានបញ្ហាជាមួយខាងកងពលលេខ៥១ កងពល ៥១ ក៏យកដីហ្នឹងមកវិញ ហើយក៏មានការប្ដឹងផ្ដល់គ្នា យើងអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ២០០០ ក៏ប្រគល់អោយពលរដ្ឋថៃ ធ្វើសិន តែក្រោយមកក៏មានការអភិវឌ្ឍរបស់ក្រុមហ៊ុនសំផាន់ រិទ្ធិ ក៏កើតចេញជារឿងអ៊ីចឹងទៅ»។
រហូតមកដល់ល្ងាចថ្ងៃទី២ ខែមីនា ភាគីថៃ នៅតែបន្តបិទច្រកព្រំដែននានានៅតំបន់នោះ មិនអនុញ្ញាតឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរឆ្លងកាត់នោះឡើយ។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងភាគីថៃ ដើម្បីបញ្ជាក់ជុំវិញបញ្ហានេះបានទេ ប៉ុន្តែប្រភពពីកងការពារព្រំដែនខ្មែរថា ភាគីថៃ នៅតែទាមទារឲ្យក្រុមហ៊ុន សំផាន់ រិទ្ធិ ចូលទៅជួបចរចាគ្នា។
លោកឧកញ៉ា សំផាន់ រិទ្ធិ បញ្ជាក់ថា នៅតំបន់ដែលក្រុមហ៊ុនលោកកំពុងអភិវឌ្ឍន៍នោះពុំមានតំបន់ សនោះឡើយ៖ «ហើយ រវាងបង្គោលឡាក់ខ្ញុំមិនដឹងថា យ៉ាងម៉េចទេ តែក្នុងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនហ្នឹងដូចដែលឯកឧត្ដម បានបញ្ជាក់នៅក្នុងលិខិតមួយ គណៈកម្មាធិការរវាងប្រទេសទាំងពីរ គេបានទទួលស្គាល់ អ៊ីចឹងគេមិនទាន់ឯកភាពគ្នា ១០០% យ៉ាងម៉េច ក៏មិនដឹងដែរ ប៉ុន្តែគេទទួលបង្គោលឡាក់លេខ៤៣ គឺថា រក្សាទុកកន្លែងហ្នឹង អ៊ីចឹងខ្ញុំធ្វើនេះក្នុងទឹកដីកម្ពុជា»។
ពាក់ព័ន្ធទៅនឹងការដែលភាគីថៃ បិទព្រំដែននេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បានចាត់ឲ្យភាគីកងកម្លាំងការពារព្រំដែនកម្ពុជា ជួបចរចាជាមួយភាគីថៃ ដើម្បីសម្រួលការបើកព្រំដែនឡើងវិញ។
លោកអភិបាលខេត្តចាត់ទុកថា ការបិទច្រកតំបន់ព្រំដោយឯកតោភាគីនេះ គឺភាគីថៃ ធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ៖ «គេធ្វើហ្នឹង មិនត្រឹមត្រូវទេ បើគេគិតផ្លូវច្បាប់ ព្រោះមាន MOU បើកឲ្យមានការចេញចូលជាមួយគ្នា ហើយបើមានការប៉ះពាល់ពីឧកញ៉ា សំផាន់ រិទ្ធិ ដោយបោះបង្គោលអីមិនទាន់ធ្វើអីជាដុំកំភួនទេ អ៊ីចឹងគាត់គួរជូនដំណឹងមកអាជ្ញាធរយើងជួយដោះស្រាយសិន បើអាជ្ញាធរជួយដោះស្រាយមិនត្រូវ អាហ្នឹងបានគួរឈានដល់វិធានការហ្នឹង»។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បញ្ជាក់ថា បង្គោលឡាក់លេខ៤៣ និងដីដែលក្រុមហ៊ុន សំផាន់ រិទ្ធិ កំពុងផ្លូវតភ្ជាប់ការបើកច្រកព្រំដែននោះ គឺភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នាជាផ្លូវការរួចហើយ។ ចំណែកឯដីទំហំ ២២៦ហិកតារដែលពលរដ្ឋថៃ ធ្លាប់ធ្វើស្រែនោះ គឺឋិតនៅបូរណភាពទឹកដីកម្ពុជា។
លោក វ៉ា គឹមហុង៖ «ពីមុនមកជនជាតិថៃ ធ្លាប់មកធ្វើស្រែខ្លះ ប៉ុន្តែដីហ្នឹងឋិតនៅក្នុងបូរណភាពទឹកដីដែលយើងកំណត់ខណ្ឌព្រំ សីមានៅក្នុងដីខ្មែរទេ អត់មានអីស្រពេចស្រពិលទេ ហើយបង្គោលឡាក់លេខ៤៣ យើងមានគណៈកម្មការចម្រុះកំណត់រួចអស់ហើយ អត់មានអីត្រូវធ្វើទៀតទេ ហើយដីដែលធ្លាប់ថា ថៃធ្វើស្រែក៏នៅក្នុងបូរណភាពទឹកដីខ្មែរដែរហើយធ្វើផ្លូវយើងមាន ឯកភាពគ្នាដើម្បីតភ្ជាប់ បើកច្រកទៅខាងថៃ យើងមានការឯកភាពគ្នា»។
ប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់ថា បញ្ហាព្រំដែននៅត្រង់បង្គោលឡាក់លេខ៤៣ នោះ ភាគីគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ បានឯកភាពគ្នារួចរាល់ហើយ ពុំមានបញ្ហាអ្វីដែលភាគីថៃ ត្រូវកោះហៅភាគីក្រុមហ៊ុនទៅជួបចរចានោះឡើយ៕
_______________
ប្រភពពី វិទ្យុអាស៊ីសេរី