ប៉េអឹមម្នាក់ជិះម៉ូតូ ដួលមិនទៅពេទ្យ ៖ស្លាប់នៅផ្ទះ
ជនរងគ្រោះមានឈ្មោះ ជ័រ សាវិន អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅ ភូមិពង្រ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅសេរីចាស់ពាក់ស្លាកលេខតាកែវ 1A-4928 មានប្រពន្ធឈ្មោះ ហង្ស សាមន្នី អាយុ៤៣ឆ្នាំមានមុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានប្រាប់ថា គាត់ដួលម៉ូតូនៅ ពាក់កណ្តាលផ្លូវ ហើយត្រូវបានដៃម៉ូតូបុកចំទ្រូងចុកយ៉ាងខ្លាំងពេលនោះប្រពន្ធ បានប្រាប់ឲ្យគាត់ទៅពេទ្យប៉ុន្តែដោយសារ យប់ជ្រៅពេក ក៏ខកខានតែម្តងទៅ បន្ទាប់មកជនរងគ្រោះក៏ចេញទៅប្រចាំការនៅតាមគោលដៅរោងចក្រ។
លុះព្រឹកឡើងគាត់ក៏បាននាំមិត្តភក្តិម្នាក់ដែលជាប្រធាន កងសន្តិសុខដូចគ្នាមកផឹកស៊ីនៅបន្ទប់ជួលរបស់ខ្លួន ពេលនោះ ជនរងគ្រោះ បានចុះពីលើម៉ូតូភ្លាមអង្គុយ លើគ្រែខាងមុខបន្ទប់រួចប្រាប់មិត្តភក្តិថាគាត់ចុកទ្រូងខ្លាំងណាស់ ហើយក៏ប្រាសខ្លួនដេកទៅក៏ដាច់ខ្យល់ស្លាប់តែម្តង ទើបមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុនិងរាយការណ៍ប្រាប់ឲ្យនគរបាល មូលដ្ឋានចុះទៅពិនិត្យ៕T/c