តារាចម្រៀងស្រី​ដ៏ល្បី ប៊ីយ៉ុនសេ មាន​ទំនាក់ទំនង​ស្នេហា ជាមួយ​ ប្រធានាធិបតី អូបាម៉ា ?

3/06/2014 0 Comments A+ a-

បរទេស: សារព័ត៌មាន របស់បារាំងមួយ ឈ្មោះថា Le Figaro បានចុះផ្សាយថា នាង ប៊ីយ៉ុនសេ តារាចម្រៀងស្រី ដ៏ល្បីម្នាក់ កំពុងមានទំនាក់ទំនង ស្នេហាក្រៅផ្លូវការ ជាមួយលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា។
លោក Pascal Rostain ជាអ្នកថតរូបឲ្យសារព័ត៌មាននេះ បាននិយាយថា មនុស្សគ្រប់គ្នាពិតជា នឹងជជែកពីរឿងនេះ ដែលពួកគេនឹងគិតថា សហរដ្ឋអាមេរិក កំពុងតែមានបញ្ហា ដ៏ធំមួយកើតឡើង នៅពេលដែលអាថ៌កំបាំង ស្នេហាក្រៅឆាករវាង តារាចម្រៀងដ៏ល្បី របស់សហរដ្ឋអាមេរិក ប៊ីយ៉ុនសេ និងលោកអូបាម៉ា កំពុងផ្ទុះឡើងឲ្យ ពិភពលោកបានដឹង ។ ភស្តុតាងពិតនឹង បញ្ជាក់ថា លោកស្រី មីឆែល អូបាម៉ា គឺជាអ្នករងគ្រោះ ក្នុងរឿងនេះ។
ជាមួយនឹងការទម្លាយ អាថ៌កំបាំងស្នេហានេះ លោក Rostain បានលើកឡើងថា គេនឹងអាចស្វែងយល់ រឿងនេះបន្ថែម ដែលមានចុះនៅ សារព័ត៌មាន Washington Post ប៉ុន្តែខាងអ្នកនាំពាក្យ Washington Post លោក Kris Coratti និយាយថា សារព័ត៌មានរបស់ លោកពុំមានផែនការសរសេរ ពីរឿងនេះឡើយ។