ចុះបង្ក្រាប ល្បែងក្មេង លេងតាម អ៊ិនធើណិត នៅសង្កាត់ឫស្សីកែវ ឃាត់ខ្លួនក្មេងមិន ទាន់គ្រប់ អាយុជិត៤០នាក់

3/04/2014 0 Comments A+ a-

ភ្នំពេញ  ៖ កម្លាំងនគរបាល ខណ្ឌឫស្សី កែវ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ បាន បន្ដប្រតិបត្ដិការចុះទៅឃាត់ខ្លួនក្មេងមិនទាន់ គ្រប់អាយុ ភាគច្រើនជា សិស្សសាលានៅ ហាងបើកហ្គេម តាមប្រព័ន្ធអ៊ិនធើណីត ស្ថិត នៅផ្ទះលេខ៨១៩ ភូមិមិត្ដភាព សង្កាត់ ខណ្ឌ ឬស្សីកែវ ដោយឃាត់ខ្លួនក្មេងៗជិត៤០នាក់ ព្រមទាំងដកហូត កង់៦ គ្រឿង ម៉ូតូ៨គ្រឿង និងកុំព្យូទ័រ ហ្គេម ចំនួន ៣១គ្រឿង ។
មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ បាននិយាយថា ក្មេងៗទាំង៣៦នាក់ ភាគច្រើនជាសិស្សសាលា មានអាយុក្រោម ២០ឆ្នាំ ហើយតែងតែគេចសាលាចូលទៅលេងហ្គេម តាមប្រព័ន្ធអ៊ិនធើណិត ត្រូវបានសមត្ថកិច្ចនាំ យកទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការអប់រំ ហើយទាក់ទងទៅ អាណាព្យាបាលមកទទួលយក ។
ជាមួយគ្នានេះ ម្ចាស់ទីតាំងខាងលើ ក៏ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់ការបើកហ្គេមបន្ដទៀត ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល