គ្រាន់តែ​រឿង​បាយ​ផ្អូម ឈ្លោះ​គ្នា​យ៉ាង​​តឹង​ស​សៃ​.​ក ហើយ​ផឹក​ថ្នាំពុល​ស្លាប់ចោល​ប្តី​និង​កូនៗ​

3/13/2014 0 Comments A+ a-


Wat-110321ខេត្តកណ្តាល ៖ ដោយ​សារ​​ជ​ម្លោះ​​ពាក្យ​សំ​ដី ជា​មួយ​​ប្តី​​រឿង​​ដាំ​បាយ​ហូប​​បន្តិច​បន្តួច​​សោះ ស្ត្រី​​ជា​​ប្រ​ពន្ធ​​ទៅ​សំ​ងំ​​នៅ​ក្រោម​​ផ្ទះ លេប​ថ្នាំ​​បំ​ពុល​​សត្វ​ល្អិត អស់​​មួយ​ក​ញ្ចប់ រហូត​​បាត់​​បង់​ជីវិត ពេល​​បញ្ជូន​ទៅ​​សង្គ្រោះ នៅ​​មន្ទីរ​ពេទ្យ​បង្អែក ស្រុក​​ល្វា​ឯមកាលពី ​វេលា​ម៉ោង ១១​និង​១០ នាទី​ព្រឹក ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ស្ត្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​លេ​ថ្នាំ​បញ្ចប់ជីវិត ព្រោះតែ​មានទំនាស់ ជាមួយ​ប្តី​នោះ មានឈ្មោះ ហែម ហ៊ៀ​វ អាយុ ៤៨​ឆ្នាំ មុខរបរ​កសិករ និង​ស៊ីឈ្នួល  មាន​ប្តី​ឈ្មោះ ម៉ម ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​កសិករ​និង​ស៊ីឈ្នួល បច្ចុប្បន្ន​ស្នាក់នៅ ក្នុងភូមិ​កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ហើយ​ស្ត្រី​រងគ្រោះ​បាន​ផឹកថ្នាំ បាញ់សម្លាប់​ក្រា អស់​ចំនួន​កន្លះ​ដប ទំហំ ប៉ុន​.​កដៃ​ក្មេង ។ ក្រោយពី​ផឹកថ្នាំ​ពុល​រួច បុរស​ជា​ប្តី និង​អ្នកជិតខាង បាននាំគ្នា​ជួយ​ដឹក​យកទៅ មន្ទីរពេទ្យបង្អែក​ស្រុក​ល្វាឯម ដើម្បី​ជួយសង្គ្រោះ តែ​ជា​អកុសល ពេលទៅដល់​មន្ទីរពេទ្យ ជនរងគ្រោះ បាន​ដាច់ខ្យល់ ស្លាប់​តែម្តង ។​
​បុរស​ជា​ប្តី បាន​ឲ្យ​ដឹងថា នៅវេលា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ គាត់​និង​ប្រពន្ធ បាននាំគ្នា​ទៅ​ស៊ីឈ្នួល​ច្រូតស្រូវ អោយឈ្មោះ វ៉េង នៅ​ក្នុងភូមិ​ជាមួយគ្នា រហូត​ដល់​​វេលា​ម៉ោង ១១​ថ្ងៃត្រង់ ក៍​បាននាំគ្នា​ត្រឡប់មកផ្ទះ​វិញ ដើម្បី​ឈប់សម្រាក​ហូបបាយ ។ ពេលមកដល់​ផ្ទះ ខ្លួន​បាន​ប្រើ​ប្រពន្ធ​ឲ្យ​ដាំបាយហូប តែ​នៅ​គ្រានោះ​ប្រ​ពន្ធ​មិន​ព្រម​ដាំ ដោយ​សម្អាងថា ហូប​បាយកក​នៅសល់​ពី​ល្ងាច ខណៈនោះ​ខ្លួន​ក៏បាន​ប្រាប់​ទៅ​ប្រពន្ធ​វិញ​ថា បាយកក​នោះ​វា​ផ្អូម​អស់ហើយ តែ​ស្ត្រី​ជា​ប្រពន្ធ មិន​ព្រម​ដាំបាយ រហូត​កើតមាន​ទំនាស់​ពាក្យសំដី ហើយ​ប្រពន្ធ​របស់គាត់ ក៍​រត់​ចុះពីលើផ្ទះ​បាត់ទៅ ។ បាត់​ប្រពន្ធ​មួយសន្ទុះ គាត់​ក៍​តាមរក ទើប​ប្រទះឃើញ​ប្រពន្ធ ដេក​បែក​ពពុះមាត់ ក្បែរ​ដប​ថ្នាំពុល​ក៏​នាំទៅ​ពេទ្យ តែ​នាង​បាន​ស្លាប់ បាត់ទៅហើយ​៕
ប្រភពពី វត្តភ្នំ