យន្ដហោះដែលបាត់ខ្លួនអាច ត្រូវចោរប្លន់ហើយចុះចតនៅកោះ ស្ងាត់មួយក្នុងមហាសមុទ្រឥណ្ឌា?
សារព័ត៌មានខាងលើបានបញ្ជាក់ទៀតថា ទ្រឹស្ដីខាងលើបានមកពីទិន្នន័យវិភាគ ដែលប្រព័ន្ធរ៉ាដាចាប់បានបង្ហាញថាយន្ដហោះអាចចុះចតនៅលើកោះដាច់ ស្រយាលគ្មានមនុស្សរស់នៅក្នុងមហាសមុទ្រ ឥណ្ឌា ។ ការស្រាវជ្រាវរបស់ម៉ាឡេស៊ី ស្ដីពីយន្ដហោះបាត់ខ្លួនផ្ដោតទៅលើភេរវកម្មដោយសារតែយន្ដហោះបាន ព្យាយាមហោះហើរចេញពីផ្លូវរាប់រយគីឡូម៉ែត្រ ។
ទិន្នន័យ២ផ្សេងគ្នាពីប្រព័ន្ធរ៉ាដាយោធាបង្ហាញឱ្យឃើញថា មានយន្ដហោះមួយ ដែលគេមិនស្គាល់តែគេសង្ស័យថាជាយន្ដ ហោះMH370របស់ម៉ាឡេស៊ីដែលបាត់ខ្លួនបានហោះហើរទៅតាមផ្លូវដែល ធ្លាប់ប្រើប្រាស់ហោះហើរទៅកាន់មជ្ឈឹមបូព៌ានិងអឺរ៉ុប ស្ថិតនៅភាគខាងលិចឆៀងខាង ជើងម៉ាឡេស៊ី ។ ផ្លូវហោះហើរនោះបាន ចូលទៅក្នុងដែនអាកាសសមុទ្រអែន ដាមែនក្នុងឈូងសមុទ្របឹងហ្គាល់ ស្ថិត នៅមហាសមុទ្រឥណ្ឌា ។ ការហោះហើរ បែបនោះអាចធ្វើឡើងដោយមានគោលដៅគឺបញ្ជាដោយមនុស្សឬក៏ដាក់ឱ្យ ហោះហើរតាមប្រព័ន្ធស្វ័យប្រវត្ដិ ។
ប្រភពព័ត៌មានទី៣បាននិយាយថា ការស្រាវជ្រាវដោយឯករាជ្យផ្ដោតទៅ លើទីតាំងចុះចតឬផ្លាស់ប្ដូរផ្លូវហោះហើរខុសពីពេលដំបូងពីគូឡា ឡាំពួរទៅកាន់ ទីក្រុងប៉េកាំង ។ ប្រភពព័ត៌មានពីប៉ូលិស ស្រាវជ្រាវម៉ាឡេស៊ីបានបង្ហាញថាយន្ដ ហោះនោះក៏អាចត្រូវគេប្លន់ផងដែរ ។ ចំណែកការស្រាវជ្រាវរបស់អាមេរិក បានបង្ហាញថា យន្ដហោះនោះក៏អាចត្រូវ ក្រុមចោរប្លន់ ។ ប្រព័ន្ធទំនាក់ទំនងនៅលើ យន្ដហោះមិនអាចផ្ដាច់ដោយងាយៗ នោះឡើយ គឺមានអ្នកណាម្នាក់ផ្ដាច់វាដោយ មានចេតនា ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Steven Warren បានបញ្ជាក់ ថា ពេលនេះយន្ដហោះ P-8 Poseidon និងនាវាចម្បាំងបំពាក់កាំជ្រួចមីសុ IUSS Kidd បានចូលរួមស្វែងរកយន្ដ ហោះបាត់ខ្លួននៅមហាសមុទ្រឥណ្ឌានិងតាមបណ្ដាកោះដាច់ស្រយាល ។
ចំណែកកម្លាំងទាហានជើងទឹកឥណ្ឌាបានប្រកាស់បង្កើនចំនួននាវានិងយន្ដ ហោះទ្វេដងស្វែងរកយន្ដហោះម៉ាឡេស៊ីនៅដែនសមុទ្រអែនដាមែននិង ពង្រីកការុករកនៅឈូងសមុទ្រBengal ។ ក្នុងពេល ជាមួយគ្នានេះនាយករដ្ឋមន្ដ្រីបង់ក្លាដែសបានលោក Sheikh Hasina បានស្នើឱ្យ ក្រសួងពាក់ព័ន្ធបញ្ចូនយន្ដហោះ២គ្រឿងនិងនាវាចូលរួមរុករកយន្ដហោះ ផងដែរ ។
មន្ដ្រីម៉ាឡេស៊ី ៖ យន្ដហោះត្រូវក្រុមចោរបញ្ចារទៅចុះចតកន្លែងផ្សេង
មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវរបស់ខ្លួន សរុបរបាយការណ៍ស្រាវជ្រាវបង្ហាញឱ្យ ឃើញថា យន្ដហោះដែលបាត់ខ្លួននោះ ត្រូវក្រុមអាកាសយានិកដែលមានជំនាញច្បាស់លាស់ប្លន់ហើយកាត់ផ្ដាច់ ទំនាក់ ទំនងបញ្ចៀសការហោះហើទៅកាន់តំបន់ផ្សេង ។ ប៉ុន្ដែមិនទាន់ដឹងថាទៅទីណា នោះឡើយ ។ មន្ដ្រីរដ្ឋាភិបាលម៉ាឡេស៊ី បញ្ជាក់ទៀតថាទាំងនេះមិនមែនជាការសន្និដ្ឋានទៀតឡើយគឺជាការពិត ។
មន្ដ្រីម៉ាឡេស៊ីបញ្ជាក់ទៅកាន់សារព័ត៌មានៅភថាយន្ដហោះត្រូវ គេប្លន់ជាលទ្ធ ផលពីក្រោយការស្រាវជ្រាវជាច្រើនថ្ងៃ ។ ការប្លន់នោះធ្វើឡើងដោយក្រុមចោរ ជំនាញឬក៏អាកាសយានិកផ្ទាល់ ដោយ ក្រោយពេលហោះហើរបានដល់តំបន់ ដែលបាត់ទំនាក់ទំនងអាកាសយានិកបាននិយាយទៅកាន់ទីបញ្ចារការហោះហើរ នៅម៉ាឡេស៊ីថាឪល្អប្រសើរហើយជនពរសុបិនល្អឱក្រោយការជួនពរ បន្ដិចក៏ស្រាប់តែបាត់ខ្លួនតែម្ដង ៕
_________________
ប្រភពពីនគរវត្ត
