ស្ត្រីម្នាក់ស្លាប់និងម្នាក់ទៀត របួសធ្ងន់ដោយសាររថយន្ត ដឹកប្រេងក្រុមហ៊ុនតេលា បើកបុកនិងកិន
ខេត្តកណ្តាល ៖
ស្ត្រីម្នាក់បានរងរបួសខ្ទេចមួយកំណាត់ខ្លួនខាងក្រោមស្លាប់ភ្លា
មៗគួរឲ្យរន្ធត់
និងស្ត្រីម្នាក់ទៀតជាប្អូនបង្កើតបានរងរបួសយ៉ាងសន្លប់ស្តូក
ស្តឹង
ដោយសារតែរថយន្តដឹកស៊ីទែនប្រេងក្រុមហ៊ុនកម្ពុជាតេលាបានបើក
បុក និងកិន ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ។
ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ២១B ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិព្រែកបិល ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល កាលពីវេលាម៉ោង១៤និង០៥នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបររថយន្តពុំបានឈប់នៅកន្លែងកើតហេតុដើម្បីទទួលខុស ត្រូវនោះទេ គឺបានបន្ថែមល្បឿនបំណងបើកគេចរហូតស្រុកស្អាង ត្រូវបាន នគរបាលប៉ុស្តិ៍បាលកោះធំខស្ទាក់ចាប់បានទាំងរថយន្ត និងអ្នកបើកបរនៅចំណុចគល់ស្ពានលេខ៤០ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ រួមជាមួយម៉ូតូជនរងគ្រោះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពដដែលបានបន្តថា រថយន្តបង្កហេតុម៉ាក ISUZU ពណ៌ខៀវលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3C-1636 ពាក់លេខសម្គាល់៤០៦ ជាប្រភេទរថយន្តស៊ីទែនដឹកប្រេងក្រុមហ៊ុនកម្ពុជាតេលា បើកបរដោយឈ្មោះ វ៉ា វិបុល ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ សាន់ មួយឡេង អាយុ៤៥ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1S-3956 និងអ្នករួមដំណើររងរបួសធ្ងន់មាន ឈ្មោះ សាន់ មួយលី ភេទស្រី អាយុ៤២ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្ករហេតុខាងលើ បើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកកោះធំមកស្រុកស្អាង) ដោយល្បឿនលឿន ។ លុះបើកមកដល់ចំណុចកើតហេតុ ពុំដឹងជាមានរឿងអ្វីកើតឡើងនោះទេ រថយន្តបង្កបានរេចង្កូតទៅឆ្វេងដៃឆ្លងផុតកណ្តាលទ្រូងផ្លូវ ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះចំបញ្ឆិតរថយន្តផ្នែកខាង មុខ ធ្វើឲ្យម៉ូតូដួលខ្ទាតអ្នកបើកបរម៉ូតូចូលក្រោមកង់រថយន្តកិន ខ្ទេចមួយកំណាត់ត្រឹមពោះចុះមកក្រោម ស្លាប់យ៉ាងអាណោចអាធ័ម ។ ចំណែកឯអ្នករួមដំណើរជាមួយរងរបួសយ៉ាងធ្ងន់ធ្ងរ សន្លប់ស្តូកស្តឹងនៅលើផ្លូវជាតិ ។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ឯលំនៅឋាន ។ ចំណែកអ្នករងរបួសកំពុងសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យកាលម៉ែ តរាជធានីភ្នំពេញ ៕

__
_________________
ប្រភពពីនគរវត្ត