អគ្គិភ័យ ឆេះបំផ្លាញផ្ទះ អាជីវករលក់ បន្លែ និងបន្ទប់អង្គការ ស្ពានឥន្ទធនូថ្មី
ភ្នំពេញ ៖ ក្នុងរយៈពេលប្រហែល១ ម៉ោង
អគ្គិភ័យបានកើតឡើងពីទីតាំងផ្សេងគ្នា ធ្វើឱ្យមានការភ្ញាក់ផ្អើល និងចេញជួយ
អន្ដរាគមន៍ភ្លាមៗ ពីសំណាក់កម្លាំងនគរបាល ការិយាល័យពន្លត់អគ្គិភ័យ
រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពល
រដ្ឋក្បែរកន្លែងកើតហេតុ មិនបណ្ដាលឱ្យ អគ្គិភ័យខាងលើនេះរីករាលដាលកាន់តែ
ធ្ងន់ធ្ងរនោះឡើយ ។
ករណីអគ្គិភ័យ ដែលបានកើតឡើងនៅ ព្រឹកទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ទាំងពីរកន្លែងផ្សេងគ្នា មូលហេតុគឺតែ មួយ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ។
នាយការិយាល័យ ពន្លត់អគ្គិភ័យនៃស្នង ការដ្ឋាននគរបាល រាជធានីភ្នំពេញ លោក នេត វន្ថា ដែលដឹក នាំកម្លាំងសមត្ថកិច្ច និង រថយន្ដទៅជួយអន្ដរាគមន៍ភ្លាមៗនៅកន្លែង កើតហេតុបានឱ្យដឹងថា ករណីទី១ អគ្គិភ័យ ដែលបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី បាន កើតឡើងនៅផ្ទះល្វែងលក់បន្លែជាន់ទី១ របស់អាជីវ ករលក់បន្លែ នៅផ្សារដើមគ ខណៈដែលម្ចាស់ផ្ទះទាំងពីរនាក់ប្ដី-ប្រពន្ធ បានចាក់ទ្វារ ហើយទៅលក់បន្លែ ទាំងយប់ ។
លោក នេត វន្ថា បានបញ្ជាក់ថា សម្រាប់ គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល នៅ វេលាម៉ោង ៣ និង៥៥ នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះល្វែងជាន់ទី១លេខ 15AE1 ផ្លូវលេខ ៣៦៦ ក្រុម២ ភូមិ៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ដែល មានម្ចាស់ផ្ទះឈ្មោះ ហ៊ត ឈុនឡុង អាយុ ៥០ឆ្នាំ ជាប្ដី និងមានប្រពន្ធឈ្មោះ សុខ ម៉ុន អាយុ ៤៤ឆ្នាំ មុខរបរជាអាជីវករលក់បន្លែ នៅផ្សារដើមគ ។
លោក នេត វន្ថា បានបន្ដទៀតថា នៅ ក្នុងប្រតិបត្ដិការជួយអន្ដរាគមន៍ ពន្លត់អគ្គិ ភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់ លោក បានប្រើរថយន្ដបាញ់ពន្លត់ទៅកាន់ កន្លែងកើតហេតុចំនួន ៣គ្រឿង ប៉ុន្ដែ ប្រើ អស់ ២គ្រឿងទើបធ្វើឱ្យអគ្គិភ័យបានថម ថយ និងរលត់ទៅវិញ នៅវេលាម៉ោងជាង ៤ ទៀបភ្លឺថ្ងៃ ដដែលនេះ ។
បើតាមមន្ដ្រីនគរបាល ពន្លត់អគ្គិភ័យរូប នេះទំហំនៃការខូចខាត ដែលបណ្ដាលមកពី អគ្គិភ័យខាងលើ មានចំនួន ៥០ភាគរយ ។ ដោយឡែក ខណៈដែលកម្លាំងសមត្ថកិច្ច កំពុងជួយបាញ់ពន្លត់អគ្គិភ័យ នៅ ទីតាំងទី១ នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ភ្លាមៗ ថាមានករណីអគ្គិភ័យកើតឡើងនៅក្នុងបរិវេណ មន្ទីរពេទ្យ ព្រះកេតុមាលា ហៅ ពេទ្យធំ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូន ពេញ ។ សេចក្ដី រាយការណ៍ពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា អគ្គិភ័យខាងលើនេះ មិន បានឆាបឆេះបន្ទប់ព្យាបាល ឬអគារមន្ទីរពេទ្យ ព្រះកេតុមាលានោះឡើយ គឺអគ្គិភ័យឆាប ឆេះបន្ទប់ដាក់ សម្ភារៈ និងសម្លៀកបំពាក់ កូនក្មេងដែលផ្ទុកមេរោគអេដស៍របស់អង្គ ការស្ពានឥន្ទធនូថ្មី ។ ក្រោយពី មានករណី នេះកើតឡើង កម្លាំងនគរបាលពន្លត់អគ្គិ ភ័យបានចេញរថយន្ដ ពីទីតាំងទី១ នៅក្បែរផ្សារ ដើមគ ឆ្ពោះទៅកាន់មន្ទីរពេទ្យធំដើម្បី ជួយបាញ់ពន្លត់ ក្រោយពីអគ្គិភ័យបានកើតឡើង នៅវេលាម៉ោង ប្រមាណ ៥ និង១៥ នាទីព្រឹកទៀបភ្លឺ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ ។
លោក នេត វន្ថា ដែលបានចុះទៅជួយ អន្ដរាគមន៍ ចំពោះករណីអគ្គិភ័យទី២ បាន ឱ្យដឹងថា បន្ទប់ដាក់ សម្ភារៈសម្លៀកបំពាក់ ក្មេងៗផ្ទុកមេរោគអេដស៍របស់អង្គការស្ពាន ឥន្ទធនូថ្មី ចំនួន ៣ បានឆេះបំផ្លាញ ទាំងស្រុង បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ។
លោក នេត វន្ថា បានបន្ដទៀតថា ក្រោយ ការជួយអន្ដរាគមន៍ពីសំណាក់កម្លាំងសមត្ថ កិច្ច និងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអគ្គិភ័យ បានរលត់ទៅវិញ មិនបណ្ដាលឱ្យរីករាល ដាលទៅកាន់ទីតាំងផ្សេងនោះ ឡើយ ។ នៅ ក្នុងប្រតិបត្ដិការជួយអន្ដរាគមន៍ បាញ់ពន្លត់ ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើរថយន្ដ អស់ចំនួន ៣គ្រឿង និងប្រើចំនួន ៤ជើង ។ បើតាមលោក នេត វន្ថា នេះជាករណីទី២ ហើយ ដែលអគ្គិ ភ័យបានឆាបឆេះបន្ទប់អង្គ ការមួយនេះ ដែលលើកមុនបានកើតឡើង កាលពីចុងឆ្នាំ ២០១៣ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល