សំណង់​ប្លែកៗ​មាន​តែ មួយគត់​នៅ​អតីត​ យូហ្គោស្លាវី

2/28/2014 0 Comments A+ a-

សំណង់​ប្លែកៗ​ដែល​ប្រិយមិត្ត​បាន​ឃើញ​នៅ​ ពេល​នេះ អាច​ធ្វើ​ឲ្យ​មិត្ត​អ្នកអាន​មាន​​ចំណាប់អារម្មណ៍​ ដោយ​គិត​ថា ហេតុ​អ្វី​បាន​ជា​​ដែនដី​អតីត​​​យូហ្គោស្លាវី​​​​សាងសង់​សំណង់​ទាំង​នេះ​ ឡើង?
សាងសង់​ឡើង​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​នៅ​​អំឡុង​​ទសវត្ស​ទី​៦០​ ដល់​​ទី​៧០ ហេតុផល​​​ពិត​ប្រាកដ​​នៅ​​ពី​ក្រោយ​​សំណង់​ទាំង​នេះ គឺ​សាងសង់​ឡើង​ ​ទុក​ជា​និមិត្តរូប​ដល់​ទីតាំង​សមរភូមិ​​ប្រយុទ្ធ​របស់​កងទ័ព​របស់​ខ្លួន​​ ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ ​​​​​វា​តំណាង​ឲ្យ​ភាព​អង់អាច​ក្លាហាន ទំនុក​ចិត្ត និង​ កម្លាំង​ដ៏​រឹងមាំ​របស់​សាធារណរដ្ឋ​សង្គមនិយម​មួយ​នេះ។

អ្នកទេសចរ​មិន​តិច​ឡើយ​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​​សំណង់​ទាំង​នេះ​នៅ​តាម ​ទីតាំង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​​ពី​បាន​សាងសង់​រួច។ ក៏ប៉ុន្តែ បន្ទាប់​ពី​យូហ្គោស្លាវី​​បាត់​ចេញ​ពី​ផែនទី​ពិភពលោក​ ពោល​គឺ​ត្រូវ​បាន​ពុះ​ច្រៀក​ជា​រដ្ឋ​តូចៗ​នៅ​អំឡុង​ទសវត្ស​ទី​៩០ សំណង់​​ដែល​ជា​និមិត្តរូប​ដ៏​សំខាន់​របស់​ខ្លួន​ទាំង​នេះ លែង​​ជា​និមិត្ត​រូប​សំខាន់​អ្វី​ទៀតហើយ​សម្រាប់​ប្រទេស​នេះ ដែល​ត្រូវ​បោះបង់​ចោល​រហូត​មកទល់​នឹង​​បច្ចុប្បន្ន៕
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖ ​​cracktwo