បញ្ជូនអ្នក បើករថយន្ដ បុកលោកយាយ អាយុ ៧៣ស្លាប់ នៅសង្កាត់ស្វាយប៉ាក ទៅ តុលាការ
ភ្នំពេញ ៖ អ្នកបើករថយន្ដ ដឹកទំនិញ ធុនតូចម្នាក់
ត្រូវបានកម្លាំងនគរបាលការិយា ល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ នា
រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ បញ្ជូនខ្លួនទៅកាន់សាលាដំបូង រាជធានីភ្នំ
ពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពី បទបង្កគ្រោះថ្នាក់ចរាចរណ៍
បើករថយន្ដ បុកលោកយាយអាយុ ៧៣ ឆ្នាំម្នាក់ បណ្ដាល ឱ្យស្លាប់ភ្លាមៗនៅមុខផ្ទះ
ព្រមទាំងជ្រុល ទៅបុកបង្គោលថ្ម និងបង្គោលទ្រខ្សែភ្លើង នៅ តាមដងផ្លូវទៀតផង ។
មន្ដ្រីនគរបាលការិយាល័យ ចរាចរណ៍ ផ្លូវគោក បានឱ្យដឹងថា ក្រោយពីបង្កគ្រោះ ថ្នាក់ចរាចរណ៍ខាងលើ នេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្ដ យកមក សួរ នាំ នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ហើយក្រោយពីបញ្ចប់ការសួរនាំ និងមាន គោលការណ៍ ពីលោកស្នងការ និងស្នងការ រង ហេង ចាន់ធារី ទើបការិយាល័យ ចរា ចរណ៍ផ្លូវគោក បានសម្រេចបញ្ជូនជននេះ ទៅកាន់តុលាការ នារសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៤ នេះ ។
មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក បាន និយាយថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ អែម ហុង អាយុ ៣៩ឆ្នាំរស់នៅផ្ទះ លេខ ៤១០ ផ្លូវបេតុង ក្នុងភូមិក សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បាន ផ្ដាច់ជីវិតលោកយាយអាយុ ៧៣ឆ្នាំខាងលើ នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៤០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅមុខផ្ទះលេខ ៥២៩អា ផ្លូវ ជាតិលេខ ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ ដែលបង្កឡើងដោយអ្នកបើករថយន្ដ ដឹកទំនិញធុនតូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវពាក់ស្លាកលេខ តាកែវ ២អា ០៩៩៦។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ រថយន្ដបង្ក បានធ្វើដំណើរតាមបណ្ដោយផ្លូវ ជាតិលេខ ៥ ក្នុងទិស ដៅពីជើងទៅត្បូងចូល មករាជធានីភ្នំពេញ លុះដល់ចំណុច កើត ហេតុ អ្នកបើករថយន្ដបានបើកគេច រថយន្ដ ១គ្រឿង ស្រាប់រ៉េចង្កូតមកខាងស្ដាំដៃលើ ចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកលោកយាយ បាន ភំ អាយុ ៧៣ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ រួចហើយរថយន្ដបន្ដទៅបុក បង្គោលថ្ម និងបង្គោលទ្រខ្សែភ្លើង មួយដើម ទៀតទៅមុខលែងរួច ។
ស្ដ្រីរងគ្រោះ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ត្រូវបាន សមត្ថកិច្ចមូលដ្ឋាន និងនគរ បាលចរាចរណ៍ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក លោក សែម គន្ធា បានឱ្យ ដឹងថា មូលហេតុ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ ជីវិតលោកយាយ អាយុ ៧៣ឆ្នាំបណ្ដាល មកពី អ្នកបើករថយន្ដ បើកលឿនខ្វះការ ប្រុងប្រយ័ត្ន ។
ស្នងការរងនគរបាល ទទួលផែនការិយាល័យចរាចរណ៍ លោក ហេង ចាន់ធារី សូម អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមដោយមានឆន្ទៈពិតប្រាកដ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែល បាន និងកំពុងកើតមានឡើង នាពេលបច្ចុប្បន្ននេះ ធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ប្រាក់ ចំណូលរាប់លាន ដុល្លារក្នុងមួយឆ្នាំៗ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។
លោក ហេង ចាន់ធារី បានបន្ដថា ក្រោយពីមានបទបញ្ជា ពីលោកឧត្ដមសេនីយ៍ ស្នងការនគរបាលរាជធានី ភ្នំពេញ ជួន សុវណ្ណ អំពីការរឹតបន្ដឹង និងចាប់ខ្លួនជន បង្កគ្រោះថ្នាក់ចរាចរណ៍រួចមក ការិយាល័យចរាចរណ៍ ជើងគោក ដឹកនាំដោយលោក ចេវ ហាក់ បាន និងកំពុងបំពេញ ការងារនេះយ៉ាងជាប់លាប់ ហើយតែងតែ ឃាត់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង ឡាយ បណ្ដាលឱ្យអ្នកដទៃរងរបួស និង ស្លាប់ បញ្ជូនទៅកាន់ តុលាការ ។
លោក ហេង ចាន់ធារី បានបន្ដទៀតថា ការសម្រេចឃុំខ្លួន ជនបង្កទាំងនេះដាក់ពន្ធនាគារ របស់សាលា ដំបូង រាជធានីភ្នំពេញ នោះ គឺជាការព្រមានចំពោះជន ទាំងឡាយណា ដែលតែងតែបើកយានយន្ដ ឬម៉ូតូ មិនគោរពច្បាប់ចរាចរណ៍ ហើយបង្ក និងប៉ះពាល់ដល់អាយុជីវិតអ្នកដទៃ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល