ថៅកែឡឥដ្ឋ ចេងមួយគាង វាយកម្មករ រងរបួស ដោយសារតែ កម្មករសុំ ឈប់ធ្វើការ
កំពង់ចាម ៖ ខណៈដែល កម្មករម្នាក់ ហូបចុក មិនគ្រប់គ្រាន់
ហើយបាន សុំឈប់ធ្វើការ ក៏ត្រូវបុរសជាថៅកែ ឡឥដ្ឋ យីហោ ចេងមួយគាង
បានប្រើអំពើហឹង្សា យ៉ាងចាស់ ដៃ បណ្តាលឲ្យ កម្មករមួយរូប នោះរង របួសជាតំណំ
ចំណែកជនដៃ ដល់ជាថៅកែឡឥដ្ឋ បានរត់គេចខ្លួន ក្រោយពីបានធ្វើសកម្មភាព។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅ ភូមិទួលតាកោ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
អនុប្រធានប៉ុស្តិ៍រដ្ឋបាល ឃុំជ្រៃវៀន លោក រិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូសរ័ព្ទថា ថៅកែឡឥដ្ឋ ដែលប្រើអំពើហឹង្សា លើកម្មកររបស់ខ្លួន មានឈ្មោះ ម៉េត សុធា ហៅក្នុយ ភេទប្រុស អាយុ៤៩ឆ្នាំ មាទីលំនៅក្នុងភូមិកើតហេតុ ។ រីឯកម្មករ ដែលជាជនរងគ្រោះ មានឈ្មោះ វរៈ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
លោកនាយរងប៉ុស្តិ៍ បានឲ្យដឹងទៀតថា មុនកើតហេតុ ជនរងគ្រោះ ជាកម្មករឡឥដ្ឋ បានសុំថៅកែឈប់ ធ្វើការ ដោយមូលហេតុ ការហូបចុកមិនគ្រប់គ្រាន់ ។ ប៉ុន្តែ ការសុំឈប់នោះ ត្រូវបានថៅកែឡឥដ្ឋ លោក ក្នុយនោះ បដិសេធ ទើបមានការតវ៉ាគ្នា រវាងកម្មករ និងថៅកែ រហូតឈានដល់ ថៅកែឡឥដ្ឋនោះ បាន ប្រើអំពើហឹង្សា យ៉ាងចាស់ដៃ ទៅលើជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះ មានរបួសពោក្បាល ផ្នែកខាង ក្រោយ បន្ទាប់មក ជនល្មើសជាថៅកែឡឥដ្ឋនោះបានរត់គេចខ្លួន ។
នាយរងប៉ុស្តិ៍ដដែល បានបន្តទៀតថា ក្នុងការប្រើអំពើហឹង្សានោះ គេមិនបានដឹងថា ជនល្មើសប្រើអ្វី វាយទៅលើ ជនរងគ្រោះនោះទេ ។ ចំណែក ជនរងគ្រោះ ក្រោយហេតុការណ៍ ត្រូវសាច់ញាតិ ដឹកមកទីរួមខេត្តកំពង់ចាម ដើម្បីធ្វើការ ព្យាបាល របួស ។ ហើយករណីខាងលើ សមត្ថកិច្ចនគរបាលស្រុកព្រៃឈរ កំពុងស្រាវជ្រាវ តាមចាប់ជនដៃដល់ ជាថៅកែ ឡឥដ្ឋនោះ ។ ហើយជាមួយគ្នានេះ សមត្ថកិច្ច កំពុងចងក្រងសំណុំរឿង ទៅតាមនីតិវិធី បញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ចាម ដើម្បីមានចំណាត់ការ ក្នុងករណីខាងលើនេះផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល