បាក់ប្លង់សេអគារមន្ទីរពេទ្យ នៅថៃសម្លាប់ពលខ្មែរ៧នាក់ ដោយសារផ្ទុកគ្រឿង សំណង់ពីលើច្រើន
ខេត្ដបន្ទាយមានជ័យ ៖
មូលហេតុនាំឱ្យបាក់ប្លង់សេអគារមន្ទីរពេទ្យនៅក្នុង
ប្រទេសថៃសម្លាប់ពលករខ្មែរ៧នាក់ និង
ពលករខ្មែរ-ថៃ-មីយ៉ាន់ម៉ាច្រើននាក់ទៀតរងរបួសធ្ងន់ស្រាល
គឺបណ្ដាលមកពីអ្នកគ្រប់ គ្រងការដ្ឋានសំណង់មួយនេះបានឱ្យកម្ម
ករជញ្ជូនគ្រឿងសំណង់ធ្ងន់ៗដូចជាស៊ីម៉ងត៍ ដែក
ទៅផ្ទុកលើប្លង់សេដែលទើបនឹង ចាក់ថ្មីៗនៅជាន់ទី៥
ទើបបណ្ដាលឱ្យបាក់ សង្កត់កម្មករដូច្នេះ ។ នេះបើយោងតាម
ការអះអាងរបស់លោក នេត សារី អគ្គ
កុងស៊ុលខ្មែរប្រចាំខេត្ដស្រះកែវប្រទេសថៃ ។ តែយ៉ាងណា
ពលករខ្មែរដែលបាន ទទួលមរណភាពនៅក្នុងឧបទ្ទវហេតុដ៏រន្ធត់
នេះត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនៅ
ក្នុងប្រទេសថៃផ្ដល់សំណងសាច់ញាតិជនរងគ្រោះក្នុងសាកសពម្នាក់
ទទួលបានប្រាក់១សែនទៅ២សែនបាត ។
បើតាមលោកអគ្គកុងស៊ុលខាងលើនេះ បានឱ្យដឹងថា សាកសពពលករខ្មែរត្រូវបាន បញ្ជូនមកដល់ប្រទេសកម្ពុជានៅវេលា ម៉ោង១០យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ហើយក្រុមគ្រួសារសពបានមកទទួល សាកសពនៅក្នុងវត្ដបាលិលេយ្យ ។
លោកបានឱ្យដឹងទៀតថា សពជនរងគ្រោះ ដែលស្លាប់នៅក្រោមអគារបាក់បែក៥ នាក់ត្រូវបានក្រុមគ្រួសារទទួលយកទៅ ស្រុកកំណើតដើម្បីធ្វើបុណ្យ និង សព២នាក់ទៀតត្រូវបានក្រុមគ្រួសារ សម្រេចបូជានៅក្នុងវត្ដបាលិលេយ្យ ។ សាកសពទាំង៧នាក់ ទី១-ឈ្មោះស្ដើង សារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង, ទី២-ឈ្មោះផូ ណាន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិរន្ធ ឃុំគាប ស្រុកមោងឫស្សី ខេត្ដបាត់ដំបង, ទី៣-ឈ្មោះគង ពិសិដ្ឋ ភេទស្រី អាយុ៤៧ ឆ្នាំ រស់នៅស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង, ទី៤-ឈ្មោះអ៊ុន នីម ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិដើមក្រូច ឃុំរមិញ ស្រុកកោះអណ្ដែត ខេត្ដតាកែវ, ទី៥- ឈ្មោះឆង នាថ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកកំចាយមារ ខេត្ដព្រៃវែង, ទី៦-ឈ្មោះរឿង នាង ភេទស្រី អាយុ៣២ឆ្នាំ រស់នៅស្រុកកំចាយមារ ខេត្ដព្រៃវែង និងទី៧-ឈិន រ៉ន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្ដព្រៃវែង ។
ដោយឡែកអ្នករងរបួសធ្ងន់ និងស្រាល ១០នាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន២គឺមន្ទីរ ពេទ្យជូឡា រ៉ាត និងមន្ទីរពេទ្យបាងភ្លឺ ទី១-ឈ្មោះ ស្រី បូ អាយុ២២ឆ្នាំ, ទី២-ស្រីធី អាយុ៤២ឆ្នាំ, ទី៣-សាវាន់ ភេទប្រុស អាយុ៣១ឆ្នាំ, ទី៤-សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ អ្នក ទាំង៤សម្រាកព្យាបាលនៅមន្ទីរពេទ្យជូ ឡារ៉ាត, ទី៥-តេមី ភេទប្រុស អាយុ២២ ឆ្នាំ, ទី៦-សំនៀង ភេទប្រុស អាយុ២៥ឆ្នាំ ទី៧-ក្វានកុសាវា ភេទប្រុស អាយុ៣០ ឆ្នាំ, ទី៨-រៀប ចន្ធី ភេទប្រុស អាយុ៧៨ ឆ្នាំ, ទី៩-សុង ភេទប្រុស អាយុ៣០ឆ្នាំ និងទី១០-ឈ្មោះស៊ុន សា ភេទប្រុស អាយុ ៣៣ឆ្នាំ ។
គួររំលឹកថា កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ សំណង់អគារមន្ទីរពេទ្យមួយនៅក្នុងខេត្ដ សាមុទ្រប្រាកានប្រទេសថៃ គឺឈ្មោះរ៉ាម៉ាកៅបានបាក់សង្កត់លើ ខណៈកម្មករកំពុងសាងសង់បណ្ដាលឱ្យស្លាប់ និងរបួស ហើយមូលហេតុចុងក្រោយនាំឱ្យអគារប្លង់សេជាន់ទី៥បាក់នេះបណ្ដាល មកពីការផ្ទុកគ្រឿងសំណង់ធ្ងន់នៅលើ ប្លង់សេទើបនឹងចាក់ថ្មីៗ ៕