សហជីព១៧ ជូនដំណឹងGMACស្តីពីការធ្វើកូដកម្មចាប់ ពីថ្ងៃទី១២មីនាតទៅ
រាជធានីភ្នំពេញ ៖ សហជីព
និងកម្មករចំនួន១៧បានជូនដំណឹងទៅប្រធានសមាគមរោងចក្រកាត់ដេរ
កម្ពុជា (GMAC) ដើម្បីចាប់ផ្តើមធ្វើកូដកម្មពីថ្ងៃទី១២ ខែមីនា
ឆ្នាំ២០១៤ តទៅរហូតដល់មានដំណោះស្រាយ។
តាមលិខិតដែលដាក់ទៅលោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC ក្រុមសហជីពទាំងនោះបានលើកឡើងថា ដោយសារតែ ការរស់នៅលំបាករបស់កម្មករនិយោជិកនាពេលបច្ចុប្បន្នបានជាពួកគេ ស្នើអោយក្រុមហ៊ុនជួយបង្កើនប្រាក់ឈ្នួលអោយបានរស់នៅសមរម្យ ប៉ុន្តែការផ្តល់អោយពួកគេនូវចំនួនតិចតួចកន្លងមកពិតជាមិនអាចអោយ ពួកគេដោះស្រាយបញ្ហាដែលកំពុងជួបប្រទះនោះបានឡើយ ហើយបើតាមការស្រាវជ្រាវរបស់គណៈកម្មការត្រីភាគីយ៉ាងហោចណាស់ កម្មករម្នាក់ៗចំណាយពី១៥៧ដុល្លារទៅដល់១៧៧ដុល្លារ។
ចំណែកនិយោជកបានចំណេញពីវិស័យនេះយ៉ាងច្រើនដូច្នេះពួកគេនៅតែបន្ត ស្នើអោយមានការផ្តល់ប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀត ដោយកន្លងមកមានការតវ៉ានាំអោយ មានបញ្ហាមួយចំនួនបានកើតឡើងចំពោះកម្មករ ហើយពួកគេក៏បានត្រឡប់ចូលធ្វើការវិញ ចំណែកខាងតំណាងសមាគមនិយោជក និងរដ្ឋាភិបាលហាក់មិនបានដោះស្រាយនូវបញ្ហា ដែលបានស្នើឡើងនោះទេ។
តាមសេចក្តីជូនដំណឹងស្តីពីការធ្វើកូដកម្មនោះពួកគេបានស្នើឡើង៧ចំណុចគឺ ៖
ទី១-សុំអោយមានការដោះលែងជនជាប់ចោទចំនួន២១នាក់ និងទំលាក់ចោលការចោទប្រកាន់ទៅលើ២៣នាក់ទាំងស្រុង
ទី២-ស្នើអោយមានការចចារតំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារឡើងវិញ
ទី៣-ត្រូវដាក់ទោសដល់ជនដែលប្រើអំពើហិង្សា ព្រមទាំងផ្តល់សំណង
ទី៤-ត្រូវដកបម្រាមនៃការជួបប្រជុំជាសាធារណៈ
ទី៥-ក្រុមហ៊ុនត្រូវដកបណ្តឹងប្រឆាំងសហជីព និងកម្មករ
ទី៦-និយោជិកត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារ
ទី៧-ត្រូវផ្តល់ប្រាក់ឈ្នួលដល់កម្មករនិយោជិកណាដែលបានកាត់ប្រាក់ឈ្នួលក្នុងអំឡុងពេល ធ្វើកូដកម្ម៕

ប្រភពពី Free Press Magazine