ចាប់ម៉ូតូ កង់បីមួយគ្រឿង ចតគ្មាន សណ្ដាប់ធ្នាប់ ក្បែរផ្សារថ្មី នាំឱ្យផ្ទុះការតវ៉ា មុខការិយាល័យសណ្ដាប
-លោក អែម សម្បត្ដិ អំពាវនាវឱ្យ ម្ចាស់យាន្ដជំនិះ ទាំងអស់ចូលរួមគោរព ច្បាប់ទាំងអស់គ្នា
ភ្នំពេញ ៖ ដោយសារតែកម្លាំងនគរបាល ការិយាល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញ ចាប់រឹបអូស ម៉ូតូកង់បីមួយគ្រឿងដែលចត គ្មានសណ្ដាប់ធ្នាប់ នាំឱ្យកក ស្ទះចរាចរណ៍ នៅក្បែរផ្សារធំថ្មីនោះ បាននាំឱ្យផ្ទុះការតវ៉ា ពីសំណាក់ក្រុមម៉ូតូកង់បីជាច្រើននាក់ នៅ មុខការិយាល័យសណ្ដាប់ធ្នាប់ ដែលមានទី តាំងនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការ មន នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ នេះ ។
ប៉ុន្ដែ ការតវ៉ារបស់អ្នករត់ម៉ូតូកង់បីជាច្រើននាក់ និងមានម៉ូតូកង់បីជាច្រើន គ្រឿង ដឹកនាំដោយលោកហាង វិទ្យា អាយុ៣៦ឆ្នាំ ជាអនុប្រធាន សមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា បានដោះស្រាយ បញ្ចាប់នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃដដែល តាមរយៈការចុះមកសម្រប សម្រួលពីសំណាក់អាជ្ញាធរ ខណ្ឌចំការមន ដឹកនាំដោយលោក ស គឹមជ អភិបាលរង ខណ្ឌ និងនាយការិយាល័យសណ្ដាប់ធ្នាប់ លោក អែម សម្បត្ដិ ។
អ្នករត់ម៉ូតូកង់បី ដែលចូលរួមតវ៉ានៅ មុខការិយាល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំ ពេញខាងលើនេះ បាន និយាយថា មូលហេតុ ដែលពួកគាត់ប្រមូលផ្ដុំគ្នា ជាច្រើននាក់មក តវ៉ានេះ ក្នុងគោលបំណងឱ្យមន្ដ្រីការិយា ល័យសណ្ដាប់ធ្នាប់ ប្រគល់ម៉ូតូកង់បីមួយ គ្រឿង ទៅឱ្យលោក ណុប រុំ អាយុ ២៥ឆ្នាំ រស់នៅផ្ទះជួល ភូមិ ដំណាក់ធំ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ដែលជាម្ចាស់ម៉ូតូ កង់បី ក្រោយពីកម្លាំងនគរ បាលការិ យាល័យ មួយនេះបានយកម៉ូតូកង់បីរបស់ គាត់ មកទុកហើយមិនប្រគល់ជូនវិញ ។
អ្នករត់ម៉ូតូកង់បីខាងលើ បាននិយាយ ទៀតថា កាលពីវេលាម៉ោងប្រមាណ ៤ និង ៣០នាទីរសៀល ថ្ងៃទី ២៦ ខែកុម្ភៈ នគរ បាលការិយាល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំ ពេញ បានរឹបអូសម៉ូតូកង់បីមួយគ្រឿងខាង លើនេះយកទៅទុក ដោយអះអាងថា ចត គ្មានសណ្ដាប់ធ្នាប់ នៅខាងត្បូងផ្សារអូឡាំពិក ។
នៅពេលដែលនគរបាល ចាប់ម៉ូតូយកទៅរក្សា ទុក ម្ចាស់ម៉ូតូកង់បី លោក ណុប រុំ បានទៅ ជួបមន្ដ្រីនគរបាលទាំងអស់ ដើម្បីដោះ ស្រាយ និងសុំយកម៉ូតូ កង់បីត្រឡប់មកវិញ ប៉ុន្ដែ ដោយរៀងយប់ទៅហើយទើបមន្ដ្រី នគរបាល ដែលនៅ ប្រចាំការក្នុងការិយា ល័យ ប្រាប់ត្រឡប់ទៅវិញថា រង់ចាំការ ដោះស្រាយនៅព្រឹកថ្ងៃស្អែក ។
អ្នករត់ម៉ូតូកង់បីដដែលនេះ បានបន្ដ ទៀតថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ម្ចាស់ ម៉ូតូកង់បី ដោយសារតែ គ្មាន អ្វីរត់បានមក ដោះស្រាយបន្ដទៀត តែត្រូវនគរបាល ប្រចាំការឆ្លើយមួយដាក់មួយ មិនដោះ ស្រាយជូន ទើបនាំឱ្យមានការតវ៉ាបែបនេះ តែម្ដងទៅ ។
ជុំវិញបញ្ហាខាងលើនេះ នាយការិយា ល័យសណ្ដាប់ធ្នាប់ រាជធានីភ្នំពេញ លោក អែម សម្បត្ដិ បានឱ្យដឹង ថា កាលពីល្ងាចថ្ងៃ ទី២៦ ខែកុម្ភៈ កម្លាំងនគរបាល របស់លោក ដោយមានការណែនាំពីលោកស្នងការបាន ចុះរៀបចំសណ្ដាប់ធ្នាប់ នៅខាងត្បូងផ្សារអូឡាំពិក ហើយម្ចាស់ម៉ូតូកង់បីខាងលើនេះ បានចត ម៉ូតូខុសសណ្ដាប់ធ្នាប់ នាំឱ្យស្ទះចរាចរណ៍ ហើយមានការណែនាំឱ្យយកចេញប៉ុន្មានដង ក៏មិនស្ដាប់ ទើបសម្រេចដកហូតម៉ូតូយក ទៅរក្សាទុក នៅការិយាល័យដើម្បីដោះ ស្រាយបន្ដ ។
លោក អែម សម្បត្ដិ បានបន្ដទៀតថា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ នេះ ដោយសារ តែលោក ជាប់រវល់ការពារ គណៈប្រតិភូ ទើបមិនបានដោះស្រាយជូនភ្លាមៗ ហើយ ម្យ៉ាងទៀត លោកទទួលស្គាល់ថា មន្ដ្រី ប្រចាំការ របស់លោក មិនសូវចេះនិយាយ ឱ្យបានល្អ ជាមួយម្ចាស់ម៉ូតូកង់បីរូបនោះធ្វើ ឱ្យផ្ទុះការតវ៉ាយ៉ាងដូច្នេះ ។
នាយការិយាល័យរូបនេះបានបន្ដថា ក្រោយពីមានការសម្របសម្រួល ពីអាជ្ញា ធរខណ្ឌ និងរូបលោកផ្ទាល់ ទើបរឿងរ៉ាវ បានបញ្ចប់ទៅវិញ ហើយប្រគល់ម៉ូតូកង់បី ទៅឱ្យម្ចាស់ដើម ដោយគ្មានការផាកពិន័យ អ្វីនោះ ទេ ។
ជាមួយគ្នានេះ លោក អែម សម្បត្ដិ ក៏ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងម្ចាស់ យាន្ដជំនិះទាំងអស់ ត្រូវ ចូលរួមគោរពច្បាប់ ទាំងអស់គ្នា ហើយចតម៉ូតូ ចតរថយន្ដឱ្យ មានសណ្ដាប់ធ្នាប់ នាំឱ្យមានគ្រោះថ្នាក់ ចរា ចរណ៍កើតឡើង និងការស្ទះចរាចរណ៍ នៅតាមបណ្ដាផ្លូវនានានោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល