ទទួលបាន ៥០០ដុល្លារ ប្រសិន Hack ចូលគេហទំព័រ Green ICT បានសម្រេច !
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ មួយរយៈពេលប៉ុន្មានខែ ចុងក្រោយនៃឆ្នាំ ២០១៣ មាន Hacker ជាច្រើនដែលបានអះអាងថាខ្លួនជា Hacker ខ្មែរបានចេញមុខវាយប្រហារ ទៅលើបណ្ដាគេហទំព័រក្នុងស្រុក មិនថាស្ថាប័នរដ្ឋ ឬឯកជននោះទេ។
ដោយឃើញដូច្នេះហើយ ទើបលោក ឡាយ គីរី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន GreenICT និងជាអ្នកមានបទពិសោធន៍ ខាងផ្នែកព័ត៌មានវិទ្យាច្រើនជាង ១០ឆ្នាំ បានបើកឲ្យ Hacker ទាំងអស់ Hack ទៅលើគេហទំព័រក្រុមហ៊ុនរបស់លោក ដែលនេះជាលើកដំបូងបំផុតនៅកម្ពុជា។
លោក ឡាយ គីរី បានថ្លែងប្រាប់សារព័ត៌មាន LookingTODAY ថា ដើម្បីស្វាគមន៍ឆ្នាំថ្មី លោកបានបង្កើតគេហទំព័រថ្មីមួយ និងប្រកាសផ្ដល់រង្វាន់ជូនដល់ នរណាដែលមានលទ្ធភាព Hack (ជ្រៀតចូល) គេហទំព័រ www.greenict.com.kh បានសម្រេច លោកនឹងផ្ដល់ជូនរង្វាន់នូវទឹកប្រាក់ចំនួន ៥០០ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មាន Hacker មួយចំនួនបានចេញមុខ និងប្រកាសនៅតាម Facebook ថាខ្លួនជា Hacker ខ្មែរ ដោយក្នុងនោះរួមមាន ចេកចៀន ចៅកំសត់ និងពងមាន់អាំង ជាដើម៕