ទើបទិញម៉ូតូ ត្រូវក្រុមចោរ វាយប្លន់ តាមផ្លូវ យកម៉ូតូបាត់
ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ ៖ កម្មកររោងចក្រម្នាក់ ទើប ទិញម៉ូតូសេ ១២៥ ស៊េរីឆ្នាំ២០១៤ មិនទាន់ ជិះបានប៉ុន្មានថ្ងៃផង ហើយមិនទាន់ធ្វើស្លាក លេខរួចផងនោះ ក៏ត្រូវជនសង្ស័យ ៤នាក់ ជាក្រុមចោរប្លន់ មកធ្វើសកម្មភាពវាយ ក្បាលនឹងដកស្រា បណ្ដាលឱ្យបែកហូរឈាន ជោកអាវរួចហើយជនចោរទាំងនោះ បានប្លន់យកម៉ូតូជិះគេច ខ្លួន ដោយសុវត្ថិភាព រីឯ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ពេទ្យព្យាបាលមុខរបួស ។
អំពើប្លន់បានសម្រេច ដោយមិនរំខាន ដល់សមត្ថកិច្ចខណ្ឌទួលគោកខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើល កាលពីវេលា ម៉ោងប្រមាណ ៣ និង៣០នាទីទៀបភ្លឺថ្ងៃ ទី ០៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាម បណ្ដោយផ្លូវលេខ ២៧១ ក្នុងសង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក ពោលនៅខាងមុខក្លឹប កំសាន្ដវើលដាន់ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ នេះ ជនរងគ្រោះ ដែលរតូវគេស្គាល់ថា ឈ្មោះ វ៉ាន់ ឌី អាយុ ជាង២០ឆ្នាំ មុខរបរ ជាកម្មកររោងចក្រកាត់ ដេរស្នាក់នៅសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញបាន បើកម៉ូតូរបស់ខ្លួនដែលទើបនឹងទិញ ម៉ាក សេ ១២៥ ស៊េរី ឆ្នាំ២០១៤តែម្នាក់ឯងតាម បណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសដៅពីត្បូង ទៅជើង ។សាក្សីបានបន្ដទៀតថា ខណៈ ដែលជនរងគ្រោះ បើកម៉ូតូដល់ចំណុចកើត ហេតុ ក៏លេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ ២គ្រឿង មកកាក់ ហើយយកដបស្រាវាយ កាលជនរងគ្រោះ បណ្ដាលឱ្យបែកហូរឈាម ជោកអាវរួចហើយក្រុមចោរ ប្លន់ទាំងនេះ បានយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយ សុវត្ថិភាព ។ ក្រោយពីបង្កឱ្យមានការភ្ញាក់ ផ្អើល នោះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបាន ត្រឹមចុះទៅធ្វើកំណត់ហេតុ នៅកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវតាម ចាប់ក្រុមចោរ ទាំងនេះ ៕