មកពីស្រោចទឹករំដោះគ្រោះដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ត្រូវរថយន្តកាមរីបាឡែន
ពណ៌ស្ករមួយគ្រឿងបុកប៉ើងខ្ទាតជាច្រើនម៉ែត្រ
បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
បន្ទាប់ពីស្ត្រីរូបនេះត្រឡប់មកពីវត្តស្រោចទឹករំដោះគ្រោះ
។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី
ព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥
ចន្លោះគីឡូម៉ែត្រ១៣៣-១៣៤ ក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់
ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ស្រុកបរិបូរណ៌បានអោយដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ស៊ីម ម៉ៃ អាយុ៧៤ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
ប្រភពបន្តថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានត្រឡប់មកពីស្រោចទឹករំដោះគ្រោះនៅវត្តក្បាល ដំរី នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-3265 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បានបុកស្ត្រីរងគ្រោះពេញទំហឹង ប៉ើងខ្ទាតបោកនឹងថ្នល់ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។ ក្រោយពេលកើតហេតុស្ត្រីរងគ្រោះ ត្រូវគេដឹក យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោកខេត្តដើម្បីដោះ ស្រាយតាមផ្លូវច្បាប់ ៕

_________________
ប្រភពពីនគរវត្ត