ជម្លោះរឿង លុយកាក់ ប្ដីវាយប្រពន្ធរង របួសធ្ងន់

1/08/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com

បន្ទាយមានជ័យ ៖ ដោយសារជម្លោះ រឿងលុយកាក់ បានបណ្ដាលឱ្យប្ដី-ប្រពន្ធ មួយគូមានទំនាស់ រហូត ដល់ប្ដីប្រើអំពើ ហិង្សាទៅលើស្ដ្រីជាប្រពន្ធ បណ្ដាលឱ្យរង របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ រីឯ បុរសជាប្ដី ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួន ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។
យោងតាមមន្ដ្រីនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា ករណីប្ដីវាយប្រពន្ធបណ្ដាល ឱ្យរងរបួសធ្ងន់ខាងលើ នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅភូមិណូក  ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។
មន្ដ្រីនគរបាលស្រុកម៉ាឡៃបានបន្ដថា ជនបង្កជាប្ដីឈ្មោះ ឈឹម ចន្ទ្រា អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្នុង ឃុំស្វាយ ជ្រុំ ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង រីឯស្ដ្រីជា ប្រពន្ធឈ្មោះ លឿម ជឹប អាយុ ៤២ឆ្នាំ មាន ស្រុកកំណើតនៅភូមិអូររំចេក ឃុំ ច្រណៀង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។ បើតាមសមត្ថកិច្ចមុនពេល កើតហេតុប្ដី- ប្រពន្ធទាំងពីរនាក់ កើតជម្លោះដោយពាក្យ សំដី ជាប់ពាក់ព័ន្ធនឹងបញ្ហាលុយកាក់ ប៉ុន្ដែ មិន ដឹងឱ្យពិតប្រាកដនោះឡើយ រហូតដល់ បុរសជាប្ដី បានយកបន្ទះក្ដារវាយទៅលើ ប្រពន្ធចំភ្លៅខាងឆ្វេង និង ចំភ្នែកគោខាងស្ដាំ  មិនតែប៉ុណ្ណោះ បុរសជាប្ដីបានវាយស្ដ្រីជា ប្រពន្ធចំភ្នែកខាងឆ្វេង បណ្ដាលឱ្យជាំរង របួសធ្ងន់ ។ ក្រោយកើតហេតុស្ដ្រីជាប្រពន្ធ ត្រូវបានប្រជាពលរដ្ឋ នៅក្នុងភូមិ និងសមត្ថ កិច្ចមូលដ្ឋាន ជួយដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យ រីឯបុរសជាប្ដីត្រូវបានកម្លាំង្ថសមត្ថ កិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន យកទៅ សួរនាំបន្ដទៀត ដើម្បីមានវិធានការតាមផ្លូវច្បាប់ ៕