អាជ្ញាធរខេត្ត​ព្រះសីហនុ គ្រោង​ធ្វើការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​ឆ្នេរ​អូរត្រេះ

1/08/2014 0 Comments A+ a-

ខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ​បានរៀបចំ​គម្រោង​រួចរាល់​ហើយ ក្នុងការ​អនុវត្ត​វិធានការ​ក្តៅ រុះរើ​សំណង់​អណាធិបតេយ្យ​នៅតាម​បណ្តោយ​ឆ្នេរ​អូរត្រេះ ដែល​ស្ថិតនៅ​ក្នុងភូមិ​លេខ៦ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។ ដោយ​ការអនុវត្ត​នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​មិនយូរ​ទៀត​ទេ។

លោក ស្បោង សារ៉ាត់ អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា អាជ្ញាធរខេត្ត​មាន​គម្រោង​រួចហើយ ចំពោះ​ចំណាត់​ការរុះរើ​សំណង់​អណាធិបតេយ្យ​ដែល​សាងសង់​ចាក់​គ្រិះ​យ៉ាងរឹងមាំ ​នៅលើ​ដី​ឆ្នេរសមុទ្រ​តំបន់​អូរ​ត្រះ ជាពិសេស​គឺ​សំណង់​អាគារ​ស្នាក់នៅ ឬ​សំណង់​ជា​លក្ខណៈ​បន្ទប់​ជួល​ឲ្យ​ភ្ញៀវទេសចរ​ស្នាក់នៅ ដែល​សំណង់​ទាំងនោះ​កំពុង​បង្ករ​ភាពស្មុគស្មាញ និង​បំពុល​បិ​ស្ថាន ធ្វើ​ឲ្យ​ខូច​សោ​ភ​ណ្ណ័​ភាព​តំបន់ឆ្នេរ។

សម្រាប់​ចំណាត់ការ​យ៉ាងណា​នោះ លោក​អភិបាលខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ថា ចំពោះ​ចំណាត់ការ​ជាដំបូង គឺ​អាជ្ញាធរខេត្ត​នឹងធ្វើ​ការផ្សព្វផ្សាយ​ជូនដំណឹង​ទៅដល់​ម្ចាស់​សំណង់​ អនាធិបតេយ្យ​ទាំងអស់ ដែលមាន​នៅលើ​តំបន់ឆ្នេរ​សមុទ្រ​អូរត្រេះ​ឲ្យ​ត្រៀម​ធ្វើការ​រុះរើ​ដោយ​ខ្លូន ​ឯង ។ តែ​ក្នុងករណី​ម្ចាស់​សំណង់​អណាធិបតេយ្យ​ទាំងអស់​មិន​ព្រម​អនុវត្តន៍ អាជ្ញាធរខេត្ត​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​បង្កើត​ក្រុមការងារ​ចុះ​ធ្វើការ​រុះរើ​ឈូសឆាយ វាយ​កំទេចចោល ដោយ​មិន​ទ​ទូល​ខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​នៅ​សម្ភារៈ​អ្វី​ឡើយ។ ដែល​ទាំងនេះ​គឺធ្វើឡើង​ដើម្បី​ថែរក្សា​ការពារ​អភិវឌ្ឍន៍​សោ​ភ​ណ្ណ័​ភាព និង​បរិស្ថាន​ឆ្នេរ​ឲ្យ​ល្អប្រសើរ​ឡើងវិញ ក្នុងទិសដៅ​បំរើ​លើ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រកាស​ចាត់វិធានកា​រ​រុះរើ​សំណង់​អណាធិបតេយ្យ​នៅតាម​ឆ្នេរ​អូរត្រេះ​នេះ គឺ​មិនមែនជា​លើក​ទី១ទេ គឺ​ការប្រកាស​បែបនេះ​បានធ្វើ​ឡើងជា​ច្រើនដង​មកហើយ ប៉ុន្តែ​សំណង់​អណាធិបតេយ្យ​នៅតាម​បណ្តោយ​ឆ្នេរ​អូរត្រេះ​នៅតែ​ត្រូវគេ​ឃើញ​ សាងសង់​ដដែល។ បើតាម​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​សំណង់​អណាធិបតេយ្យ​ទាំងនោះ​ឲ្យ​ដឹងថា ការសាងសង់​សំណង់​នៅលើ​ឆ្នេរសមុទ្រ​អូរត្រេះ​នេះ គឺ​ពួកគាត់​មិនអាច​សាងសង់​ដោយ​ស្រួល​នោះឡើយ ប្រសិនបើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​នោះទេ។ ពួកគាត់​បាន​បញ្ជាក់ថា រាល់​ការសាងសង់​សំណង់មួយៗ គឺ​ពួកគាត់​ត្រូវ​ចំណាយ​លុយកាក់​ទៅ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ ដូចជា​មន្ត្រី​បរិស្ថាន មន្ត្រី​ទេសចរណ៍ ជាដើម ដែល​សរុបទៅ​រហូត​ទៅ​ដល់​ម៉ឺន​ដុល្លារ​ឯណោះ៕
ប្រភពពី ANN

Read more: http://www.cambodiapage.info/?p=10928#ixzz2pn7Tzx2Gខេត្ត​ព្រះសីហនុ ៖ អាជ្ញាធរខេត្ត​ព្រះសីហនុ​បានរៀបចំ​គម្រោង​រួចរាល់​ហើយ ក្នុងការ​អនុវត្ត​វិធានការ​ក្តៅ រុះរើ​សំណង់​អណាធិបតេយ្យ​នៅតាម​បណ្តោយ​ឆ្នេរ​អូរត្រេះ ដែល​ស្ថិតនៅ​ក្នុងភូមិ​លេខ៦ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។ ដោយ​ការអនុវត្ត​នេះ នឹងធ្វើ​ឡើង​ក្នុង​រយៈពេល​មិនយូរ​ទៀត​ទេ។