នារីក្លាហានជិះម៉ូតូដេញចាប់ចោរភ្នាត់ស្នៀតជ្រុលបុករថយន្តហ៊ីយ៉ានដាយរងរបួសធ្ងន់
ភ្នំពេញ ៖ នារីក្លាហានម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ
ដោយសាររូបនាងជិះម៉ូតូម្នាក់ឯង ហើយត្រូវចោរឆក់
កាបូបស្ពាយរបស់នាងបានសម្រេច
ខណៈនោះរូបនាងបានជិះម៉ូតូដេញតាមចាប់រហូតដល់ចំណុចផ្លូវកែង
មិនបន្ថយល្បឿនបានជ្រុលបុកចំពាក់កណ្តាលរថយន្តហ៊ីយ៉ានដាយមួយ
គ្រឿង ពេញទំហឹងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៦
ខែមករា ឆ្នាំ ២០១៤ ឋិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង
កែងផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះត្រូវជនសង្ស័យ ២នាក់ជិះម៉ូតូមិនស្គាល់ម៉ាកមួយគ្រឿងមកធ្វើសកម្មភាពឆក់យក កាបូបស្ពាយពីនាង ហើយ បានព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ស្របពេលមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ មួយតោនកន្លះកំពុងបើកបរតាមផ្លូវម៉ៅសេទុង ពីត្បូងទៅជើង ធ្វើឲ្យម៉ូតូរបស់នាង ជ្រុលបុកចំពាក់កណ្តាលរថយន្តពេញទំហឹង បណ្តាលឲ្យរូបនាងបោកក្បាលទៅនឹងទ្រុងរថយន្ត រងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើត ហេតុ ហើយត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗ។
ក្រោយកើតហេតុរថយន្តហ៊ីយ៉ានដាយមិនបានឈប់ទេ គឺព្យាយាមបើករថយន្តគេចពីសមត្ថកិច្ច ប៉ុន្តែត្រូវអ្នកដំណើរនឹងសមត្ថកិច្ចដេញឃាត់ជាប់នៅចំណុចមុខ ផ្សារដើមគ ។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូរបស់នារីរងគ្រោះនឹងរថយន្តហ៊ីយ៉ានដាយត្រូវសមត្ថកិច្ច ជំនាញចុះធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំដោះស្រាយតាមផ្លូវច្បាប់
________________
ប្រភពពីនគរវត្ត