សហជីពទាំង៦ ប្រកាសជំហរមិនទទួល យកប្រាក់ខែគោល ១០០ដុល្លារ

1/02/2014 0 Comments A+ a-

តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ ការដំឡើងប្រាក់ខែអប្បបរិមា រហូតដល់ ១០០ដុល្លារ នៅក្នុងឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា នោះ មិនត្រូវបានស្វាគមន៍ដោយកម្មករ និងសហជីពទាំង៦ នោះឡើយ ដោយពួកគេអះ អាងប្រាក់ខែមិនសមមាត្រជាមួយការឡើងថ្លៃផ្ទះជួល និងទំនិញលើទីផ្សារយ៉ាងគំហុកនោះឡើយ។ តែទោះពីជាយ៉ាងណា នៅព្រឹកថ្ងៃ នេះ ក្រុមកម្មករគ្មានគំរោងដង្ហែក្បួន និងបិទដងផ្លូវទេ បង្វែរទៅធ្វើកូដកម្មនៅតាមរោងចក្រវិញ។
លោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤នេះថា នៅព្រឹកថ្ងៃនេះ សហជីពទាំង៦ បើកកិច្ចប្រជុំរួមគ្នាមួយដើម្បី បង្ហាញជំហរ និងឆន្ទៈរបស់ខ្លួនជុំវិញការដំឡើងប្រាក់ខែ ក៏ដូចជាឆ្លើយតបទៅការចោទប្រកាន់របស់ក្រសួងការងារ និងសមាគមរោងចក្រនៅកម្ពុជា។
លោក ប៉ាវ ស៊ីណា បានថ្លែងថា ការសម្រេចដំឡើងប្រាក់ខែអប្បបរមារបស់រាជរដ្ឋាភិបាលរហូតដល់១០០ដុល្លារ ជាលទ្ធផលវិជ្ជមានមួយ តែវាមិនសមស្របសម្រាប់ការរស់នៅរបស់កម្មករ និយោជិតនៅឡើយទេ វានៅតែមាន គម្លាតគ្នាឆ្ងាយ។
ប្រធានសហព័ន្ធសហជីពចលនាកម្មកររូបនេះ បានបន្តថា «តាមការស្ទាបស្ទង់មតិរបស់កម្មករ កម្មការិនី គាត់មិន អាចទទួលយកការដំឡើងនេះបានទេ ព្រោះមិនសមមាត្រទៅនឹងថ្លៃផ្ទះជួល ដែលចេះតែឡើង ជាពិសេសតម្លៃ ទំនិញលើទីផ្សារចេះតែឡើងយ៉ាងគំហុក»។
លោកនៅបានបញ្ជាក់ថា ប្រាក់ខែសម្រាប់កម្មករ និយោជិត ដែលសមាមាត្រទៅនឹងស្ថានភាពតម្លៃទំនិញទីផ្សារ បច្ចុប្បន្នយ៉ាងទាបបំផុត គឺ១៦០ដុល្លារ។
ជុំវិញការស្នើ របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនោះ ឲ្យបំភ្លឺករណីជន មួយក្រុមដើរបង្កហឹង្សាអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិរោងចក្រ សហគ្រាស នាអំឡុងពេលធ្វើបាតុកម្មនៅប៉ុន្មាន ថ្ងៃមុននេះ ត្រូវបានលោក ប៉ាវ ស៊ីណា ថ្លែងច្រានចោលមិនទទួលស្គាល់ក្រុមអុកឡុកនោះទេ ហើយសមាជិកក្នុង សហជីពរបស់លោក ក៏ត្រូវបានទទួលការគំរាមកំហែងនេះផងដែរ។
លោក ប៉ាវ ស៊ីណា បានថ្លែងបញ្ជាក់ថា អំពើហិង្សានោះ កើតឡើងបន្ទាប់ពីក្រុមប្រឹក្សាការងារ បានសម្រេចដំឡើង ប្រាក់ខែគោលត្រឹម តែ ៩៥ដុល្លារ មិនបានទៅតាមអ្វីដែលពួកគេទាមទារ។
លោក ប៉ាវ ស៊ីណា បន្តថា «ក្រុមបង្កហឹង្សានេះ មិនដឹងចេញមកពីណាទេ ជាក់ស្តែងសមាជិកក្នុងសហជីពរបស់ ខ្ញុំ ក៏ទទួលបានការគំរាមកំហែងឲ្យចេញទៅធ្វើបាតុកម្មផងដែរ»។
ជុំវិញការធ្វើបាតុកម្មរបស់កម្មករវិញ លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០១៤នេះ ក្រុមកម្មករ កម្មការិនី មិនបានដង្ហែក្បួន ឬជួបជុំគ្នានៅតាមដង ផ្លូវទៀតនោះទេ តែពួកគេនៅតែបន្តធ្វើកូដកម្មនៅតាមរោងចក្រនីមួយៗ ដើម្បីទាមទារឲ្យភាគីរោងចក្រដំឡើង ប្រាក់ខែឲ្យបានសមរម្យ។
សូមបញ្ជាក់ថា ក្រុមកម្មករ និយោជិតនៅកម្ពុជាជាច្រើនពាន់នាក់ បាននាំគ្នាតវ៉ា ដោយដង្ហែក្បួន និងបិទផ្លូវនៅមុខ ក្រសួងការងារអស់ជាច្រើនថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាការងារមិនបានដំឡើងប្រាក់ខែអប្បបរមា ១៦០ដុល្លារ តាមការ ទាមទាររបស់ពួកគេ។
បន្ទាប់ពីការទាមទារនេះ កាលពីថ្ងៃចន្ទ ទី៣១ ខែធ្នូ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ខែអប្បបរមា ជូនកម្មកររហូតដល់ ១០០ដុល្លារ ពោលបន្ថែម ៥ដុល្លារទៀត លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាការងារ ដែល មានត្រឹម ៩៥ដុល្លារ៕

លោក សយ សុភាព ជួបជាមួយលោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ នៅទីស្នាក់ការមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល

Read more: http://www.cambodiapage.info/?p=10431#ixzz2pCkahrePតល់សិទ្ទិដោយ៖looking today.com ភ្នំពេញ៖ ការដំឡើងប្រាក់ខែអប្បបរិមា រហូតដល់ ១០០ដុល្លារ នៅក្នុងឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលកម្ពុជា នោះ មិនត្រូវបានស្វាគមន៍ដោយកម្មករ និងសហជីពទាំង៦ នោះឡើយ ដោយពួកគេអះ អាងប្រាក់ខែមិនសមមាត្រជាមួយការឡើងថ្លៃផ្ទះជួល និងទំនិញលើទីផ្សារយ៉ាងគំហុកនោះឡើយ។ តែទោះពីជាយ៉ាងណា នៅព្រឹកថ្ងៃ នេះ ក្រុមកម្មករគ្មានគំរោងដង្ហែក្បួន និងបិទដងផ្លូវទេ បង្វែរទៅធ្វើកូដកម្មនៅតាមរោងចក្រវិញ។