ហោរាមួយចំនួនទស្សន៍ទាយពីស្ថានភាពកម្ពុជាឆ្នាំថ្មី២០១៤
ដោយ សេក បណ្ឌិត
2013-12-31
ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿទៅលើការទស្សន៍ទាយពីវាសនា អនាគតនៃមនុស្សម្នាក់ៗទៅថ្ងៃមុខ ឬទាយពីលាភសំណាង ការរកស៊ីប្រចាំឆ្នាំ ដើម្បីចង់ដឹងមុនថា តើរវាងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះ មានជួបគ្រោះកាចអាក្រក់ ឬក៏មានការចម្រុងចម្រើនលើសពីឆ្នាំចាស់យ៉ាងណាខ្លះ?
ការទៅរកគ្រូទាយមិនប្រាកដថា គ្រូនោះទាយឆុត ឬត្រូវទៅតាមការព្យាករទុកមុននោះទេ ប៉ុន្តែមនុស្សនៅតែមានជំនឿតាមគ្នាជាបន្តបន្ទាប់។
នៅក្នុងឆ្នាំ២០១៣ ចូលឆ្នាំ២០១៤ ខ្ញុំបាទសូមនាំអារម្មណ៍លោកអ្នកនាងទៅជួបគ្រូទាយពីរកន្លែង ដែលនៅដាច់ឆ្ងាយពីគ្នា។ លោកអ្នកនាងកុំទាន់អាលជឿ តែសុំជួយពិចារណាទាំងអស់គ្នា។
ជាដំបូងនេះ សូមជួបជាមួយគ្រូទាយនៅជិតវត្តភ្នំដូនពេញ។ គ្រូទាយនៅតាមចិញ្ចើមថ្នល់ ឬនៅតាមម្លប់ឈើបច្ចុប្បន្ននេះមិនសម្បូរដូចកាលពីប៉ុន្មានឆ្នាំ មុននោះទេ ដោយសារអាជ្ញាធរសាលារាជធានីភ្នំពេញ បណ្ដេញទៅឲ្យតាំងអាសនៈនៅកន្លែងផ្សេងៗ។
ស្ត្រីគ្រូទាយម្នាក់អាយុប្រមាណជាង ៦០ឆ្នាំ ដែលតាំងអាសនៈជាប់របងសួនកុមារខាងត្បូងវត្តភ្នំ។ គ្រូទាយវ័យចំណាស់រូបនេះមើលទៅដូចជារវល់នឹងមុខរបរទាយនេះគួរសម សូម្បីតែសក់ក៏មិនសូវមានពេលសិតផងមើលទៅ បានជាសក់គាត់មិនសូវជាមានរបៀបរៀបរយប៉ុន្មានទេ។ ចំណែកអាសនៈដង្វាយគ្រូក៏មិនសូវមានអ្វីច្រើនដែរ គឺមានតែកូនតុមួយ ផ្តិលខាត់ធំមួយ ម៉ាញ៉េចាក់ភ្លេងពិណពាទ្យមួយ ដបទឹក និងស្លាកយីហោមួយផ្ទាំងសរសេរថា មើលបៀ។ តម្លៃសេវា ឬហៅថាទ្រនឹបគ្រូនោះ ក៏បានសរសេរបង្ហាញឲ្យដឹងជាស្រេច គឺ ២ម៉ឺនរៀល ដើម្បីកុំឲ្យអតិថិជនពិបាកសួរ ឬច្រឡំដាក់តិចជាងនេះ។
នៅពេលដែលសាកសួរពីជោគវាសនាបុគ្គលម្នាក់ លោកយាយគ្រូឆ្លើយមិនទាល់ទេ ប៉ុន្តែពេលសួរនាំអំពីបញ្ហានយោបាយស្រុកទេស ឬសុខទុក្ខប្រជាពលរដ្ឋទូទៅក្នុងប្រទេសក្នុងឆ្នាំថ្មីឆ្នាំ២០១៤ នេះ តើមានសុខទុក្ខ ឬរកស៊ីកាក់កបយ៉ាងណានោះ លោកយាយរាងអល់អែក ហើយគ្រវីក្បាលបដិសេធថាមិនចង់ពាក់ព័ន្ធក្នុងរឿងនេះទេ។
«សំឡេង»
ទោះយ៉ាងណា លោកយាយគ្រូថា ចាំបួងសួងសួរទសបារមីលោកយាយដូនពេញ សិន តើអនុញ្ញាតព្រមឲ្យមើលឃើញពីអនាគតប្រទេសជាតិ និងសុខទុក្ខប្រជាពលរដ្ឋនៅឆ្នាំថ្មីនេះដែរឬទេ?
«សំឡេង»
ក្រោយពីបួងសួងហើយ លោកយាយគ្រូធ្វើមុខជ្រួញបន្តិច ហើយឆ្ងល់ថា ម៉េចបានជាឆាប់ម្ល៉េះ។ លោកយាយថា នៅចុងឆ្នាំ២០១៣ មានបញ្ហាវឹកវរបន្តិច ដោយអ្នកនយោបាយមិនត្រូវរ៉ូវគ្នា ពលរដ្ឋមិនសប្បាយចិត្ត ពិបាកនឹងរកស៊ី ឬបង្កើតមុខរបរថ្មីណាមួយបាន ប៉ុន្តែបើតាមសន្លឹកបៀទាយសម្រាប់ឆ្នាំថ្មី២០១៤ ឃើញថា ល្អទៅវិញ គឺយ៉ាងយូរក្រោយខែ១ អ្នកនយោបាយត្រូវគ្នាវិញហើយ ប្រជារាស្ត្រក៏បានសុខ រកស៊ីមានបានក្នុងឆ្នាំថ្មីទាំងអស់គ្នា។
«សំឡេង»
នេះបើតាមលទ្ធផលពីការទាយតាមសន្លឹកបៀ ប៉ុន្តែសម្រាប់ចិត្តលោកយាយគ្រូផ្ទាល់ មានការងឿងឆ្ងល់ថា ហេតុអ្វីដូចជាឆាប់ម្ល៉េះ? លោកយាយគ្រូបានមើលបន្តទៀតថា មុននឹងត្រូវរ៉ូវគ្នានោះ ប្រាកដជាមានប៉ះទង្គិចគ្នាខ្លះពីដើមឆ្នាំ ដោយជៀសមិនផុត ប៉ុន្តែមិនធ្ងន់ធ្ងរពេកទេ។
«សំឡេង»
យ៉ាងណាក្តី លោកយាយគ្រូទាយរូបនេះបានប្រាប់ពីខាងដើមមកហើយថា កុំឲ្យជឿគាត់ខ្លាំងពេក សូមឲ្យតាមដានស្ថានការណ៍ជាក់ស្តែងទាំងអស់គ្នា។
ចាកចេញពីគ្រូទាយវត្តភ្នំ ហើយធ្វើដំណើរទៅឆ្ងាយក្រុងបន្តិច គឺទៅរកគ្រូទាយនៅជើងភ្នំស្រង់ ក្នុងខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីភ្នំពេញ។
គ្រូទាយនៅទីនោះក៏មិនខុសគ្នាពីវត្តភ្នំប៉ុន្មានដែរ។ លោកគ្រូទាយវ័យជាង ៥០ឆ្នាំ ឈ្មោះ ចន្ទ ឌូណារ៉ាម។ អាសនៈរបស់គាត់រៀបចំឡើងដោយមាំទាំណាស់ សភាពដូចជាកន្លែងអាថ៌កំបាំងផង និងរៀបចំតាមទំនៀមពុទ្ធសាសនាផង និងព្រហ្មញ្ញសាសនាផង។ មុនធ្វើការទស្សន៍ទាយ លោកគ្រូរូបនេះក៏ធ្វើពិធីបួងសួងដូចលោកយាយនៅវត្តភ្នំដែរ។
«សំឡេង»
ក្រោយបួងសួងចប់ លោកគ្រូទាយថា ប្រទេសកម្ពុជា នៅឆ្នាំ២០១៤ ខាងមុខនេះ ពីដើមឆ្នាំអាចមានសង្គ្រាមពាក្យសម្ដីតតាំងគ្នាយ៉ាងស្វិតស្វាញ រវាងក្រុមមន្ត្រី ថ្នាក់ដឹកនាំប្រជាពលរដ្ឋ ប៉ុន្តែចំពោះសង្គ្រាមប្រដាប់អាវុធដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុ ជីវិតពលរដ្ឋនោះ ប្រាកដជាមិនមានទេ។
«សំឡេង»
ជាងនេះទៅទៀត លោកគ្រូទាយដដែលបានព្យាករទុកថា អ្វីៗដែលខ្មែរបានបាត់បង់កន្លងមកនោះ នៅឆ្នាំ២០១៤ នេះ ខ្មែរនឹងទទួលបានមកវិញជាបន្តបន្ទាប់។
«សំឡេង»
យ៉ាងណាក៏ដោយ ការពោលឡើងទាំងនេះគ្រាន់ជាការព្យាករទៅតាមទំនៀមដែលពលរដ្ឋធ្លាប់ មានជំនឿតាំងពីបុរាណមក ហើយមិនមានចែងក្នុងព្រះពុទ្ធសាសនានោះទេ។
សុភាសិតបុរាណខ្មែរក៏បានលើកឡើងដែរថា គ្រូទាយ ម្តាយថា និងសុភាសិតមួយទៀតពោលថា ភូតនៅហោរ ចោរនៅជាង។ បើតាមសេចក្តីពន្យល់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ចំពោះពាក្យថា ក្បួនហោរ ឬទំនាយហោរនោះ បានឲ្យដឹងថា បានជាបុរាណលោកពោលតៗគ្នានូវពាក្យនេះឡើង ដោយសារហោរតែងតែភូត កុហកផ្សំខ្លះ ចំណែកចោរនៅជាង គឺចង់សំដៅទៅលើជាងធ្វើគ្រឿងមាសប្រាក់ តែងតែលបគៃកិបយកមាសប្រាក់ពីអ្នកដែលគេយកមកឲ្យធ្វើអលង្ការនោះ ប៉ុន្តែមិនសុទ្ធតែអ៊ីចឹងទាំងអស់គ្នានោះទេ៕
____________________
ប្រភពពីwww.rfa.org