កម្មករនៅតាមរោង​ចក្រចំនួន​ ៩០៦ ចូលធ្វើការ​វិញ

1/08/2014 0 Comments A+ a-

តាម​ព័ត៌​មាន​ដែល​ទទួល​បាន​ពី​សមាគមពាណិជ្ជកម្ម​ កម្ពុជា​បានឱ្យដឹងថា មកដល់​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៤​នេះ​ កម្មករ-កម្មការិនី​ដែល​ធ្វើការ​នៅ​តាម បណ្តា​រោងចក្រ​ ចំនួន​ ៩០៦​ក្នុងចំណោម​រោងចក្រ​ ចំនួន ៩០៩​សរុបទនៅ​ទូទាំង​ប្រទេស​បានចូល ធ្វើការ រ​ជា​ធម្មតា​វិញ​ហើយ​។​បន្ទាប់​ពី​ការ​រំជើប​រំជួល​ ក្នុង​វិស័យ​វាយន​ភណ្ឌ​រោង​ចក្រ​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ បាន ​ត្រូវ​ផ្អាក​រាល់​សកម្ម​ភាព​នានា​ដោយ​ សារ​តែ​មាន​ការ​ធ្វើ​កូដ​កម្ម​ និង​បាតុ​កម្ម​ទាម​ទារ​ឱ្យដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ក្នុងមួយខែ។​
​ សូម​បញ្ជាក់​ថា បើ​តាម​ការ​អះ​អាង​របស់​ក្រុម​និយោ​ជក​ ដែល​បណ្តាក់​ទុន​វិនិយោគ​លើ​វិស័យ​កាត់​ដេរ​ និង​ផលិត​ស្បែក​ជើង​ បាន​លើក​ឡើង​ថា​ ការ​ធ្វើ​បាតុ​កម្ម​រយៈ​ពេល​១៥​ថ្ងៃ​ បាន​ធ្វើ​ឱ្យ​មាន​ការ​ខាត​បង់​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​ ដែល​មិន​បាន​លក់​ទៅ​លើ​ទីផ្សារ​បរទេស​ និង​ខូច​ខាត​សម្ភារ​រោង​ចក្រ​អស់​ជាង​៧០​លាន​ដុល្លារ​ ៕
ប្រភពពី Free Press Magazine