សង្គម​ស៊ីវិល​១៣យាងព្រះ​មហាក្សត្រ​​អន្តរាគមន៍​​ទៅរាជ​​រដ្ឋាភិបាល​​ ឱ្យបញ្ឈប់​ប្រើ​​ហិង្សា

1/08/2014 0 Comments A+ a-

អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៣ កាលពីថ្ងៃចន្វ ដើមសបា្តហ៏នេះ បាន​សរសេរ​លិខិត​ថ្វាយព្រះ មហាក្សត្រ​ព្រះបាទ​នរោត្តម​សីហ​មុនី ស្នើ​ព្រះអង្គ​ផ្តល់​ព្រះរាជអន្តរាគមន៍ ​ទៅកាន់រដ្ឋាភិបាលឱ្យ បញ្ឈប់​ ការប្រើ​អំពើហិង្សា ​លើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ទៅថ្ងៃក្រាយ។
ការសុំ​ ព្រះរាជអន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ បាន​ធ្វើឡើង​ក្រោយពី​អំពើហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពី​ថ្ងៃទី៣ មករាដែល​បាន​បណ្តាល​ឱ្យមនុស្ស ៥ នាក់​បាន​ស្លាប់បាត់​បង់ជីវិតនិងជាង២០នាក់ទៀតបានរង របួសដោយសារតែ​គ្រាប់កាំភ្លើង​។
ក្នុងលិខិត​ចុះ​ហត្ថលេខា​រួម​គ្នា របស់​តំណាង​អង្គការ​ទាំងនោះ ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ និងដាក់ថ្វាយ​ព្រះមហាក្សត្រ​កាលពីដើមសបា្តហ៏នេះ បានសរសេរថា ព្រឹត្តិការណ៍​រវាង​កម្ម​ក​រ កម្ម​ការ​នី និង​កងកម្លាំងសម្ថកិច្វរបស់​រាជរដ្ឋាភិបាល បណ្តាល​ឱ្យប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ស្លាប់ និង​របួស ខណៈ​កម្មករ​ទាំងនោះ​ បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារក្នុងមួយខែ។
លិខិត​ដដែលបន្តថា នៅពេលនេះ ព្រះរាជតួនាទី​របស់​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង​ជាការ​ចាំបាច់​ណាស់ ក្នុងការ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យបញ្ឈប់​ប្រើ​ហិង្សា​ទៅលើ ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ទៅថ្ងៃក្រាយ។
លិខិតលើកឡើងថា ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ក្នុង​ការចេញ​ព្រះភ័ក្ត្រ​អន្តរាគមន៍ ដើម្បី​ផ្សះផ្សារ​ជាតិ និង​ឱ្យមាន​ឯកភាព​ជាតិ​ឡើងវិញ ដូចដែល​មានកំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុង​លិខិត​របស់​សង្គម​ស៊ីវិល​ទាំង១៣នៅ​ថ្ងៃទី ៤ ខែមករា​នោះ​រួមមានៈ អង្គការសីល​ការ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ប្រចាំ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក វិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ និង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព (PDP)​ និងសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនីយ្យភាពសង្គមជាដើម​៕
 
ទិដ្ឋភាពនៃការប៉ះទង្គិច​នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា រវាងសមត្ថកិច្ច​ចម្រុះ និងក្រុមកម្មករកាលពីថ្ងៃទី៣មករា(រូបថត: ឯកសារ)
ទិដ្ឋភាពនៃការប៉ះទង្គិច​នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា រវាងសមត្ថកិច្ច​ចម្រុះនិងក្រុមកម្មករ កាលពីថ្ងៃទី៣មករា (រូបថត: ឯកសារ)
ប្រភពពី Free Press Magazine