ស្ពានដែកបេឡេលេខ៣៧តាមបណ្តោយផ្លូវជាតិលេខ២១B បន្តបាក់ស្រុតម្តងទៀត
ស្ពានស្ពានដែកបេឡេលេខ៣៧តាមបណ្តោយផ្លូវជាតិលេខ២១B
នៅឃុំព្រែកអំបិល ស្រុកស្អាង
បានទទួលរងនូវការបាក់់ស្រុតជាបន្តបន្ទាប់
ដោយសារតែការជួសជុលរបស់មន្ត្រីជំនាញមន្ទីរសាធារណការ
និងដឹកជញ្ជូនខេត្តកណ្តាលគ្មានគុណភាព។
ជាក់ស្តែងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែមករា
ឆ្នាំ២០១៤ស្ពានលេខ៣៧ ឋិតក្នុងភូមិសំប៉ានក្រោម ឃុំព្រែកអំបិល
ស្រុកស្អាង
បានបាក់ស្រុតផុងជាប់រថយន្តដឹកគ្រឿងសំណង់មកពីជ្រៃធំ
ជាហេតុធ្វើអោយអ្នកដំណើរមិនអាចឆ្លងកាត់ស្ពាននេះបាន
តែមិនបណ្តាលអោយកកស្ទះចរាចរណ៍នោះទេ
ដោយសារតែមានកងកម្លាំងនគរបាលស្រុកស្អាងចុះធ្វើអន្តរាគមន៍ឱ្យអ្នក
ដំណើរបើកតាមផ្លូវវាង។លោកអនុសេនីយ៍ទោ ស៊ិន ឆ្នាត់ នាយប៉ុស្តិ៍ព្រែកអំបិលបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តធុនធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3A-6801 ដឹកគ្រឿងសំណង់មកពីច្រកទ្វារជ្រៃធំ ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវជាតិលេខ២១B ។ លុះបើកមកដល់ស្ពានលេខ៣៧ ខណៈបើដល់ពាក់កណ្តាលស្ពានទៅហើយ ក៏ស្រាប់តែបាក់ស្រុតស្ពានដែកបេឡេ បណ្តាលអោយផុងជាប់កង់រថយន្តផ្នែកខាងក្រោយទៅមុខលេងរួចតែ ម្តង។
លោកអនុសេនីយ៍ទោ បានបន្តថា ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅចំណុចគល់ស្ពានទាំង សងខាង រហូតមកដល់ម៉ោង១០និង៣០នាទីថ្ងៃដដែល ទើបអាចចរាចរណ៍តាមស្ពាននេះជាធម្មតាវិញ។
ប្រជាពលរដ្ខ និងអ្នកដំណើរនៅតាមមណ្តោយផ្លូវជាតិនេះធ្វើការត្អូញត្អែរថា ស្ពានដែកបេឡេនិងផ្លូវតាមបណ្តោយផ្លូវជាតិលេខ២១B ស្ទើរតែគ្រប់កន្លែងទៅហើយ ដែលរងការខូចខាត និងមានសភាពឌ្រុតទ្រោម បង្កផលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ។ ជាក់ស្តែងដូចស្ពានលេខ៣៧ នេះបានបាក់ស្រុក ធ្វើឱ្យពួកគាត់បើកតាមផ្លូវវាង បង្កការយឺតយ៉ាវដល់ការធ្វើដំណើរមកភ្នំពេញ និងទៅជ្រៃធំ ប្រកបរបរកស៊ី ។
ពួកគេទាំងនោះបានបញ្ជាក់ថា តាមគេសង្កេតឃើញ កន្លងមក មានមន្ត្រីជំនាញរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះទៅធ្វើការជួសជុលនិងកែលំអផ្លូវ ស្ពានទាំងអស់នោះដែរ ប៉ុន្តែក្រោយពីការជួសជុលរួច មិនបានប៉ុន្មានថ្ងៃផង កន្លែងជួសជុលនោះ បានបន្តខូចខាតដដែល ដូចជាគ្មានគុណភាពបន្តិចសោះឡើយ៕
ប្រភពពី Free Press Magazine