មន្ត្រី អ.ស.ប និងមន្ត្រីសិទ្ធិមនុស្ស ទៅជួបអ្នកជាប់ឃុំនៅត្រពាំងផ្លុង
មន្ត្រីនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិ
មនុស្សប្រចាំនៅកម្ពុជា
រួមជាមួយអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយចំនួនទៀត នៅថ្ងៃទី៨
មករា បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម
ដើម្បីស្វែងរកជនជាប់ចោទដែលអាជ្ញាធរចាប់ខ្លួនក្នុងអំឡុងកម្លាំង
ប្រដាប់អាវុធបង្ក្រាបបាតុកម្មកាលពីថ្ងៃទី២ និងទី៣ ខែមករា
កន្លងទៅ។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នៅថ្ងៃពុធ ទី៨ កមរា ចៅក្រមបានប្រាប់ក្រុមមន្ត្រីសិទ្ធិមនុស្សថា ក្រុមលោក វន់ ពៅ ប្រមាណ ១០នាក់ កំពុងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។
នៅថ្ងៃដដែលនេះមន្ត្រីពន្ធនាគារបានអនុញ្ញាតឲ្យក្រុមមន្ត្រី សិទ្ធិមនុស្សចូលក្នុងពន្ធនាគារនោះ ប៉ុន្តែមិនទាន់ប្រាកដថាពួកគេនឹងបានជួបប្រាស្រ័យទាក់ទងជនសង្ស័យ ឬយ៉ាងណានៅឡើយទេ។
ចំណែកក្រុមកម្មករប្រមាណជាង ១០នាក់ផ្សេងទៀត មិនទាន់ដឹងថា នៅពន្ធនាគារណាមួយនោះទេ ប៉ុន្តែមានព័ត៌មានខ្លះថា ពួកគេសង្ស័យថាកំពុងឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ តែពុំមានការបញ្ជាក់ពីមន្ត្រីពន្ធនាគារនៅទីនោះទេ។
សូមរង់ចាំអានព័ត៌មាននេះពិស្ដារ…
ប្រភពពី វិទ្យុអាស៊ីសេរី