អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសពីការចាប់ខ្លួនប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ របស់មន្ទីរការងារ ខេត្តតាកែវ
តាកែវ: អង្គភាពប្រឆាំងអំពើពុករលួយ បានចេញប្រកាស អំពីការចាប់ខ្លួន លោកស្រី សុក រ៉ាន្នីនាយិកាមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវពាក់ព័ន្ធនឹងអំពើពុករលួយកិបកេងប្រាក់ខែរបស់គ្រូបច្ចេកទេសប្រមាណ១.២៥៥.០០០.០០០រៀល។ការចាប់ខ្លួននោះគឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានបើកការស៊ើបអង្កេតពីភាពមិនប្រក្រតី ពាក់ព័ន្ធនឹងការដឹកនាំ និងគ្រប់គ្រងរបស់លោកស្រី សុក រ៉ាន្នី។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ របស់អង្គភាពប្រឆាំងអំពើពុករលួយ បង្ហាញថាមានទឹកប្រាក់ ចំនួន ១.២៥៥.០០០.០០០ រៀល ត្រូវបានលោកស្រីនាយិកា សុក រ៉ាន្នី កិបកេងពីប្រាក់ខែគ្រូបច្ចេកទេស ចំនួន ១៨ រូប ដែលអវត្តមាន និងពីថវិកាមូលនិធិ សម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្នាក់ខេត្ត នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៣។
សេចក្តីប្រកាស បន្តថា អំពើល្មើសទាំងនោះ បានប្រព្រឹត្តផ្ទុយទៅនឹងមាត្រា ៣៧ នៃបទប្បញ្ញត្តិ ស្តីពី ប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅកម្ពុជា ក្នុងសម័យអន្តរកាល ឆ្នាំ១៩៩២ និងមាត្រា ៥៧៩ មាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសបញ្ជាក់ថា “ផ្អែកលើភ័ស្តុតាងនានា អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការឃាត់ខ្លយនជនសង្ស័យ ឈ្មោះ សុក រ៉ាន្នី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ និងបានបញ្ជូនជនសង្ស័យរូបនេះ ប្រគល់ជូនអយ្យការអមសាលាដំបូង ខេត្តតាកែវ នៅថ្ងៃបន្ទាប់”។
កាលពីរសៀលថ្ងៃទី១៤មករា លោកមាស សុភ័ក្ត្រ ព្រះរាជអាជ្ញាតុលាការ សាលាដំបូង ខេត្តតាកែវ បានប្រាប់អ្នកកាសែតថា លោកស្រី សុក រ៉ាន្នី សហការបានល្អ និងទទួលស្គាល់ថា គាត់បានប្រព្រឹត្តដូចការចោទប្រកាន់របស់អង្គភាពប្រជុំអំពើពុករលួយ។ ដូច្នេះព្រះរាជអាជ្ញា បានចោទប្រកាន់លោកស្រី សុក រ៉ាន្នី ពីបទ ការកេងយកប្រយោជន៍ដោយខុសច្បាប់តាមមាត្រ៥៩៧និងមាត្រា ៥៩៨នៃក្រមព្រហ្មទណ្ឌថ្មី ដែលប្រឈមមុខនឹងការជាប់ទោសពី២ទៅ៥ ឆ្នាំ និងពិនយ័ជាប្រាក់ពី៤ទៅ១០លានរៀល៕
ប្រភពពី CEN