ការ​ជួយ​​ខ្លួន​ឯង​ដើ​ម្បី​​ប​ន្ធូរភាព​​​តាន​​តឹង​​ច្រើន​ពេក​​ អាច​មាន​បញ្ហា​ពេល​រួម​​ភេទ​ជា​​មួយ​​ដៃ​គូ

1/09/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ការ​ជួយ​​ខ្លួន ​ឯង ឬ​​ការ​ស​ម្រេច​​កាម ដោយ​​ខ្លួន​ឯង ជា​​ជម្រើ​ស​​មួយ​បែប ស​ម្រាប់​​អ្នក​​ដែល​មាន អា​រម្មណ៍​​ផ្លូវ​ភេទ​​ខ្លាំង ដើម្បី​បន្ធូរ​​ភាព​​តាន​តឹង និង​ចៀស​វាង​​ហា​និ​ភ័យ នៃ​​ការ​ឆ្លង​​ជំ​ងឺ​​កាម​រោគ ពេល​​រួម​ភេទ​​ផ្ទាល់ ជា​មួយ​​ដៃ​គូ​​ខាង​ក្រៅ​។
​ទន្ទឹមនឹង​ពេលនេះ ក៏មាន​ពាក្យ​ចចាមអារ៉ាម និង​មានការ​ចោទសួរ ជាច្រើន​ថា​តើ ការជួយ​ខ្លួនឯង​ពិតជា​ធ្វើ​ឲ្យ​សក់​ជ្រុះ ភ្នែក​ឆាប់​ងងឹត ស្បែ​កដៃ​ឡើង​ជ្រួញ និង​ឆាប់​ចាស់​មុន​អាយុ មែនឬ​យ៉ាងណា​? សំណួរ​បែបនេះ មាន​យ៉ាងច្រើន​នៅក្នុង ប្រអប់​ស្វែងរក​របស់ Google ពេលដែល​អ្នកស្វែងរក​ចម្លើយ របស់​សំណួរ​នេះ​។​
​បើ​យោងតាម​គេហទំព័រ kinseyconfidential.org បាន​ឲ្យ​ដឹងថា តាមពិតទៅ ការជួយ​ខ្លួនឯង គ្មាន​ផលប៉ះពាល់ ដូច​សំណួរ​ចោទ​លើ​នោះទេ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ថា​តើ អ្នក​ជួយ​ខ្លួនឯង ញឹកញាប់​ប៉ុណ្ណា​ដែរ ? ការជួយ​ខ្លួនឯង​ញឹកញាប់​ពេក ក៏មាន​ផលវិបាក​សំខាន់​ធំៗ​ពីរ​គឺ ៖
១. អសមត្ថភាព​ផ្លូវភេទ ៖ ការជួយ​ខ្លួន​ដោយ​ដៃ ឬ​ដោយ​ឧបករណ៍​សិច ពិត​ជាមាន​អារម្មណ៍​ផ្លូវភេទ ប្លែក​គ្នា​ទាំងស្រុង ពី​ការ​រួមភេទ​ពិតជា​មួយ​ដៃគូ​។ ការជួយ​ខ្លួនឯង​ជាប្រចាំ ឆាប់​ធ្វើ​ឲ្យ​អ្នកសម្រេច​កាម ក្នុង​រយៈពេល​ខ្លី ដែល​ទម្លាប់​នេះ នឹង​អាច​ប៉ះពាល់​ដល់ រយៈពេល​អ្នក​ធ្វើបាន ពេល​រួមភេទ​ផ្ទាល់​ជាមួយ​ដៃគូ ពោលគឺ​ឆាប់​បាញ់​ទឹកកាម​។​
២. ហានិភ័យ​នៃ​មហារីក ក្រពេញ​ប្រូ​ស្តា​ត  ឬ​ក្រពេញ​ផលិត​ទឹកកាម ក្នុង​ពងស្វាស ៖ ក្នុងការ​សិក្សា​ចុងក្រោយ ចេញផ្សាយ​ក្នុង BJU International ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ការជួយ​ខ្លួនឯង​ញឹកញាប់ សម្រាប់​បុរស​វ័យក្មេង  ខ្ទង់​ជាង ១០​ឆ្នាំ និង​ខ្ទង់ ២០​ឆ្នាំ មាន​ហានិភ័យ ប្រឈម​នឹង​ជំងឺមហារីក ក្រពេញ​ប្រូ​ស្តា​ត ច្រើនជាង​បុរស មាន​វ័យ​ចំណាស់​ជាង​។ ប៉ុន្តែ​ការរួម​ភេទ​ផ្ទាល់ ជាមួយ​ដៃគូ មិន​នាំ​ឲ្យ​មាន​មហារីក ប្រូ​ស្ដា​ត​នោះឡើយ​។​
​សរុបមក​ការជួយ​ខ្លួនឯង ក្នុង​បរិមាណ​សមស្រប នៅតែ​ជម្រើស​មួយបែប ដើម្បី​សម្រេច​កាម​ដោយ​ខ្លួនឯង ដោយ​មិន​ប្រថុយ នឹង​ជំងឺ​កាមរោគ តែបើ​ធ្វើ​ញយ​ដង​ពេក នឹង​នាំ​បញ្ហា​ដល់​សមត្ថភាព​ផ្លូវភេទ របស់​អ្នក​មិន​ខាន​។ វិធី​ដ៏​ល្អ អ្នក​ត្រូវ​ទៅ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​ជំនាញ បើសិន​អ្នកមាន​អារម្មណ៍​ថា ឆាប់​សម្រេច​កាម​ពេក បន្ទាប់ពី​ជួយ​ខ្លួនឯង​៕
Wat 080114 Wat 080110
_________________________
ប្រភពព័ត៌មានពី៖ វត្តភ្នំ