គាស់តុបុគ្គលិកចិន យកបានលុយជាង ២.០០០ ដុល្លារ ខណៈគាស់ទូដែក មិនបានសម្រេច
ភ្នំពេញ: លុយជាង ២.០០០ ដុល្លារអាមេរិក បានត្រូវចោរលួចគាស់
យកចេញពីតុរបស់បុគ្គលិកចិន ខណៈពេលជនសង្ស័យបានគាស់ទូដែក
នៅក្នុងរោងចក្រហ្គោលហេ្វម មិនបានសម្រេច។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤
នៅក្នុងរោងចក្រហ្គោលហេ្វម ស្ថិតនៅក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ
ស្រុកស្អាង ខេត្តកណ្ដាលហើយបង្កឲ្យមានការភ្ងាក់ផ្អើល
នៅព្រឹកថ្ងៃទី៩ ខែមករានេះ។
អ្នកយកព័ត៌មានរបស់ CEN បានរាយការណ៍ពីរោងចក្រហ្គោលហ្វេម ឲ្យដឹងថា ក្រុមចោរ តែមិនដឹងថាមានចំនួនប៉ុន្មាននាក់ទេ បានលបចូលក្នុងរោងចក្រកាត់ដេរ ហ្គោលហេ្វម កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ក្នុងគោលដៅគាស់ទូដែកដាក់លុយសម្រាប់បើកឲ្យកម្មករ នៅថ្ងៃទី១០ មករា ខាងមុខនេះ។ ក៏ប៉ុន្តែការប៉ុនប៉ង ក្នុងការគាស់ទូដែកនោះ មិនបានសម្រេចទេ។ ជនសង្ស័យ ក៏បង្វែរគោលដៅ ទៅគាស់តុរបស់បុគ្គលិកជនជាតិចិន ហើយបានលួចលុយ ប្រមាណជាជាង ២.០០០ ដុល្លារអាមេរិក និងសម្ភារៈមួយចំនួនទៀត។
ប្រភពបានដកស្រង់សំដីរបស់សន្តិសុខរោងចក្រ មកបញ្ជាក់ថា លុះព្រឹកឡើងថ្ងៃទី៩ មករា ក៏មានការភ្ងាក់ផ្អើលឆោឡោឡើងពេញក្នុងរោងចក្រ ខណៈពេលថៅកែរោងចក្រ បង្គាប់ឲ្យផ្នែករដ្ឋបាល គណនេយ្យ រៀបចំបើកប្រាក់ខែឲ្យកម្មករនោះ។
ភ្លាមៗនោះភាគីរោងចក្រ បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ និងស្រាវជ្រាវ និងកំណត់មុខសញ្ញាក្រុមជនសង្ស័យ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោស តាមផ្លូវច្បាប់។
មន្ត្រីប៉ូលិសស្រុកស្អាងម្នាក់ បាននិយាយថា សមត្ថកិច្ច មិនទាន់អាចសន្និដ្ឋានបានថា ក្រុមចោរមានគ្នាប៉ុន្មាននាក់ពិតប្រាកដនោះទេ។ ប៉ុន្តែឥឡូវនេះ សមត្ថកិច្ចជំនាញ កំពុងតែសាកសួរបុគ្គលិកជាជនជាតិចិន និងបុគ្គលិកសន្តិសុខខ្មែរ មួយចំនួន នៅក្នុងរោងចក្រនោះ៕
ប្រភពពី CEN