រំលោភ​ស្ត្រី គ លើក​ទី​២ ត្រូវគេ​ប្ដឹង​ដាក់គុក

1/09/2014 0 Comments A+ a-

បន្ទាយមានជ័យ: បុរស​ម្នាក់ បាន​ល្បួង​រំលោភ​ស្ត្រី គ ជា​លើក​ទី​២ ក៏ត្រូវ​បែកការណ៍ ដោយសារ​បងប្រុស​រប​ស់​នាង គ ទៅ​ទាន់ ហើយ​បាន​ប្ដឹង​ប៉ូលិស​អោយ​ចាប់ខ្លួន បន្ទាប់ពី​បុរស​នោះ កំពុង​រំលោភ​សេពសន្ថវៈ នៅលើផ្ទះ​ខ្លួន កាលពី​ម៉ោង ១១ កន្លះ​យប់ ថ្ងៃទី​៧ មករា ២០១៤ នៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​។​    ​
​បុរស​ជាប់​សង្ស័យ មានឈ្មោះ បេន ដែន អាយុ​២៨​ឆ្នាំ​។ ឯ​នារី​រងគ្រោះ ហើយគ​ថ្លង់​ផង​នោះ មានឈ្មោះ ន​.​គ អាយុ​១៩​ឆ្នាំ​។​
​បងប្រុស របស់​នាង គ ប្រាប់​សមត្ថកិច្ច​ថា​: គាត់​បាន​ទៅ​ទាន់ នៅពេល​ជនសង្ស័យ​នេះ កំពុង​រំលោភ​ប្អូនស្រី​របស់ខ្លួន នៅលើផ្ទះ​របស់គេ ដូច​វេលា​ខាងលើ​។ ប៉ុន្តែ​គាត់​ចាប់​មិនបាន ទើប​ប្ដឹង​ប៉ូលិស ស្រាវជ្រាវ​ចាប់ខ្លួន នាំយកមក​អធិការដ្ឋាន​នគរបាល​។​
​លោក សៅ ប៊ុន អធិការនគរបាល​ស្រុក​ម៉ាឡៃ បានអោយដឹងថា​: តាមពិត ជនសង្ស័យ​បាន​ល្បួង ដោយ​ភាសា គ យក​នារី គ ទៅ​រំលោភ​លើផ្ទះ​របស់ខ្លួន ១ ដង​ហើយ​។ លើក​នេះ គេ​ល្បួង រំលោភ​បាន​ម្ដងទៀត តែ​បងប្រុស​នាង បាន​ប្ដឹង​អោយ​ចាប់ខ្លួន​។​
​ជនសង្ស័យ និង​នាង គ រងគ្រោះ ស្គាល់ និង​ទំនាក់ទំនង​ស្នេហា តាម​កាយវិការ ខណៈ​មក​ស៊ីឈ្នួល​កាប់​អំពៅ នៅ​ចម្ការ​ជនសង្ស័យ​។ ជនសង្ស័យ​ធ្លាប់មាន​ប្រពន្ធ តែ​បាន​ចែកផ្លូវ​គ្នា​៕
ប្រភពពី CEN