រថយន្ដក្រឡុកស៊ីម៉ងត៍ ក្រុមហ៊ុនហុង គន្ធា បុក និងកិនស្ដ្រីម្នាក់ ស្ទើរដាច់ជើង ទាំងពីរ
ភ្នំពេញ ៖ រថយន្ដក្រឡុងស៊ីម៉ងត៍របស់ ក្រុមហ៊ុនហុង
គន្ធា ដែលអ្នកបើកបរជាក្មេងស្ទាវ បានបុក និងកិនស្ដ្រីម្នាក់ពេលកំពុងជិះ
កង់ដោយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជើងទាំងពីររបស់ស្ដ្រីរងគ្រោះស្ទើរដាច់កាល
ពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤
ស្ថិតនៅតាមផ្លូវមុន្នីរ៉េត ទល់មុខវត្ដនួនមុន្នី ភូមិដំណាក់ធំ សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុន ពេលកើតហេតុស្ដ្រីរងគ្រោះ ឈ្មោះ ស្វាន ស្រី អាយុ ៤២ឆ្នាំ មុខរបរ ជាអ្នកលាងចាន នៅហាងផឹកស៊ីក្បែរគល់ស្ពានស្ទឹងមានជ័យ បានជិះកង់តាមផ្លូវមុន្នីរ៉េត ស្របជាមួយ រថយន្ដក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំ ពេញ ៥អា ០៤៩៥ លុះដល់មុខវត្ដនួនមុន្នី រថយន្ដបានបត់ចូលក្រុមហ៊ុន នៅខាងស្ដាំដៃ ស្រាប់តែបុក និងកិនស្ដ្រីរងគ្រោះអូសជា ច្រើនម៉ែត្រទម្រាំឈប់ ។ សមត្ថកិច្ចបាន បន្ដថា ជើងទាំងពីររបស់ ស្ដ្រីរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរដាច់។ ដោយឡែកអ្នកបើករថយន្ដ ដែលគេ មិនស្គាល់អត្ដសញ្ញាណ បានរត់ចូលទៅក្នុងក្រុម ហ៊ុនរបស់ខ្លួន រីឯកង់ និងរថយន្ដត្រូវបាន សមត្ថកិច្ចយក ទៅរក្សាទុក ដើម្បីដោះស្រាយបន្ដទៀត ។ ប្រជាពលរដ្ឋដែលរស់ នៅក្បែរទីតាំងក្រុមហ៊ុនខាងលើ បានរិះ គន់ចំៗ ចំពោះម្ចាស់ក្រុមហ៊ុនតាមរយៈអ្នក បើករថយន្ដរបស់ខ្លួន យករថយន្ដមកលាង នៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យកកស្ទះចរា ចរណ៍ និងស្ទះលូជាដើម ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការចំពោះ រថយន្ដ ក្រុមហ៊ុនមួយនេះ ។ ក្រោយកើតហេតុស្ដ្រី រងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយហៅ រថយន្ដសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល