រថយន្តជាប់ផុង អ្នកបើកបរប្រឹងរើ ចេញពីភក់ បែកផ្កាភ្លើងឆេះ អស់រថយន្ត មួយគ្រឿង
ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿង បានឆាបឆេះ
សន្ធោសន្ធៅ ខណះជាប់ផុង ម្ចាស់ប្រឹង រើបាន បែក ផ្កាភ្លើងបណ្តាល
ឲ្យឆេះរថយន្តខ្ទេច កាលពី វេលាម៉ោង ៥និង២០ នាទីល្ងាច ថ្ងៃទី១៦ ខែមករា
ឆ្នាំ២០១៤ នៅភូមិព្រែកជីក ឃុំបត់ត្រង់ ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ។
លោក រស់ សំបូរ មេបញ្ជាការ អ ហ ស្រុកមង្គលបុរី បានឲ្យដឹង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៤ រថយន្ត ដែលឆេះនោះ មានម៉ាកកាមរី ស៊េរី១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C:0924 បើកបរដោយឈ្មោះ ពេជ្រ សារុន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការបានបន្តថា មុនពេលកើតហេតុឈ្មោះ ពេជ្រ សារុន បានបើករថយន្តខាង លើទៅមើលដី ចំការរបស់ខ្លួន ដោយចតរថយន្តមិនបានមើលចំលើដីជ្រាយ បណ្តាលឲ្យជាប់ផុង ពេលនោះ ម្ចាស់បានប្រឹងរើ ធ្វើឲ្យរថយន្តបែកផ្កាភ្លើង ក៏បានប៉ះចំហាយសាំង ក៏បណ្តាលឲ្យឆាបឆេះ រថយន្តតែម្តង។
បើទោះបីជាបែបណានោះ ហេតុការណ៍នេះ មិនបានបណ្តាលឲ្យជនណាម្នាក់ រងរបួសឬស្លាប់បាត់ បង់ជីវិតនោះទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល