លួច​កាច់ក​បម្រុង​យក​ម៉ូតូ ត្រូវ​ម្ចាស់​ឃើញ​ទាន់​ចាប់បាន​ឲ្យ​សមត្ថកិច្ច

1/18/2014 0 Comments A+ a-

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​និង​វាយ​ស្ទើរ​ស្លាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាច់ក​បម្រុង​យក​ម៉ូតូ ហើយ​ត្រូវបាន​ម្ចាក់​ឃើញ​ទាន់​ស្រែកថា ចោរ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត៣រសៀល​ថ្ងៃទី១៧ មករា ម្សិលមិញ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ជនសង្ស័យ​នោះ​មានឈ្មោះ កែវ រតនា អាយុ 26 ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​ស្នាក់​ផ្ទះជួល​ម្តុំ​សួន​កាណាឌីយ៉ា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ និង​មាន​ស្រុកកំណើត​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែក​ម្ចាក់​ម៉ូតូ​ឈ្មោះ សូន្យ ឌី
យ៉ា​ម៉​ង់ ភេទ​ប្រុស​អាយុ 21 ឆ្នាំ ជា​និស្សិត បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ។

ម៉ូតូ​ដែល​ជនសង្ស័យ​ខាងលើ​ធ្វើ​សកម្មភាព​កាច់(ក)យក ម៉ាក KYMCO ពណ៌​ខ្មៅ​លា​យស​ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ-3117 ។

បើតាម​សំដី​ម្ចាក់​ម៉ូតូ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ​ខ​ណះ​ដែល​ខ្លួន​ត្រឡប់​មកពី​រៀន​វិញ បាន​ទុក​ម៉ូតូ​ចាក់សោរ​ចោល​នៅមុខ​ផ្ទះ រួច​ក៏​ចូល​ផ្ទះ​បាត់ទៅ ក្រោយមក​ប្អូនស្រី​របស់គេ​បាន​ចេញមក​បិតទ្វា​ផ្ទះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ ខាងលើ​កំពុងតែ​ជិះ​ម៉ូតូ​ចេញ ក៏​ស្រែកថាចោរៗ ភ្លាមនោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់បាន​ភ្លាមៗ និង​បានដាក់​មួយ​ដៃ​មួយ​ជើង​សល់​តែ​ដង្ហើមចង្រិត ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច។

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​សួរនាំ​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​នគ​បាល​ រដ្ឋបាល​ទឹកថ្លា និង​បាន​កសាង​សំណុំរឿង​បញ្ជូន​សួរនាំ​បន្តទៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​សែន​ សុខ៕
ប្រភពពី ANN