ដីមណ្ឌលព័ត៌មានទេសចរណ៍ខេត្តកោះកុង ក្លាយជាសាច់ជ្រូកបីជាន់

1/16/2014 0 Comments A+ a-

កោះកុង:  ​ទីតាំង​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ខេត្តកោះកុង ដែល​សិ្ថ​ត​នៅតាម​បណ្តោយ ឆ្នេរ​ព្រែ​កកោះ​ប៉ោ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ដែល​ធ្លាប់​តែមាន​សោភ័ណភាព និង​ជាទី​កន្លែង សម្រាប់​ផ្តល់ព័ត៌មាន ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នោះ បច្ចុប្បន្ន ត្រូវបាន​លោក​ប៊ុន បៀ​វ ប្រធាន​ម​នី្ទ​រ​ទេសចរណ៍​ខេត្តកោះកុង ពុះ​ជា​កង់ៗ ជួល​ឲ្យ​ឯកជន ធើ្វ​អាជីវកម្ម សើ្ទ​រ​តែ​មើល​លែង​យល់​ហើយ​។​
​មជ្ឈដ្ឋាន​ជាច្រើន នៅ​ខេត្តកោះកុង បាន​សំដែង​នូវ​ការរិះគន់ ដោយ​ចាត់ទុកថា ការ​ពុះ​ជ្រៀក​ដី​នៅ​ទីនោះ ជួល​ទៅ​ឲ្យ​ឯកជន គឺជា​រឿង​មួយ​ពុំ​ត្រឹមត្រូវ​ឡើយ ព្រោះ​ទីតាំង​នោះ​កន្លងមក គឺជា​មណ្ឌល​សម្រាប់​ចែកចាយ​ព័ត៌មាន ជូន​ដល់​ភ្ញៀវ​ទេសចរណ៍​មកពី​ទីជិត​ឆ្ងាយ ហើយ​វា​ក៏​ជា​ដី​របស់​រដ្ឋ​ផងដែរ ដូចនេះ គេ​មិនគួរ​យក​ទីតាំង​ខាងលើ ជួល​ទៅ​ឲ្យ​ឯកជន ធើ្វ​ជា​កន្លែង​លក់ដូរ​ទេ​។​
​ប្រភព​មួយ​នៅក្នុង​ខេត្តកោះកុង បា​នប​ងើ្ហ​ប​ឲ្យ​ដឹងថា សព្វ​ថៃ្ង​នេះ មិន​ត្រឹមតែ​ទីតាំង​ខាងលើ​ទេ ដែល​គេ​ពុះ​ជួល​ទៅ​ឲ្យ​ឯកជន សូម្បីតែ​ដី​មន្ទីរ ក៏​លោក​ប្រធាន​ម​នី្ទ​រ ពុះ​ចែកជា​ពីរ​ដែរ ហើយ​ដី​ដែល​ពុះ​នោះ មិនដឹងថា លោក​ប្រធាន ពុះ​យក​ខ្លួនឯង ឬក៏​យកទៅ​ឲ្យ​អ្នកណា​ទេ គឺ​កូនចៅ ពុំមាន​នរណាម្នាក់​បាន​ដឹង​ឡើយ​។​
ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ និង​ដី​មន្ទីរ​ទេសចរ​ខេត្តកោះកុង ត្រូវបាន​ប្រធាន​ម​នី្ទ​រ ពុះ​ជួល និង​យក​ដោយ​ស្ងាត់ៗ​
​ប្រភព​ខាងលើ បាន​បន្តថា កាលពី​ជំនាន់ លោក​យុទ្ធ ភូ​ថង ធើ្វ​ជា​ចៅហ្វាយខេត្ត​នោះ លោក​ប៊ុន បៀ​វ បាន​សើ្ន​សុំ​ដី​ខេត្ត បាន​ចំនួន​ពីរ​កន្លែង គឺ​មួយកន្លែង​សម្រាប់​សាងសង់​ម​នី្ទ​រ និង​មួយកន្លែង​សម្រាប់​សាងសង់ ជា​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​។ តែ​មកដល់​សព្វ​ថៃ្ង ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ត្រូវបាន​ពុះ​ជួល​ជា​កង់ៗ ទៅ​ឲ្យ​ឯកជន​។ ចំណែក​ដី​ម​នី្ទ​រវិ​ញ ត្រូវបាន​លោក​ប្រធាន​ម​នី្ទ​រ ពុះ​យក​ពាក់កណ្តាល ដោយ​ស្ងាត់ៗ ហើយដោយ​ខ្លាច​កូនចៅ​ផ្ទុះ​បាតុភាព លោក​ប្រធាន​ម​នី្ទ​រ ក៏បាន​យក​ដី​រដ្ឋ​នៅ​ខាងក្រោយ​ម​នី្ទ​រ ពុះ​ចែក​ឲ្យ​កូនចៅ ក្នុង​ម្នាក់ៗ ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១០​ម៉ែត្រ ដើម្បី​បិទមាត់​។​
​ជុំវិញ​ភាពមិនប្រក្រតី ក្នុងការ​ពុះ​ដី​ជួល និង​យក​ដោយ​ស្ងាត់ៗ​នេះ លោក​ប៊ុន បៀ​វ ប្រធាន​ម​នី្ទ​រ​ទេសចរណ៍​ខេត្តកោះកុង មិនអាច​ទំនាក់ទំនង សុំ​ការបញ្ជាក់​បានទេ កាលពី​ព្រឹក​ថៃ្ង​ទី​១៥ ខែមករា​ឆ្នាំ​២០១៤​នេះ​។​
​ប្រភព​ខាងលើ ក៏បាន​សំណូមពរ​ផងដែរ ដល់​លោក​រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ មេត្តា​ត្រួត​ពិនិត្យមើល ភាពមិនប្រក្រតី​ទាំងនេះ​ផង​៕
ប្រភពពី CEN