ប្រធាន អនុប្រធាន គណបក្សសង្រ្គោះជាតិ ចាកចេញពីកម្ពុជា យប់នេះ
ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និង លោក កឹម
សុខា អនុប្រធាន នឹងនាំគ្នាចាកចេញពី កម្ពុជានៅយប់ថ្ងៃអាទិត្យ ទី០៥ ខែមករា
ឆ្នាំ២០១៤នេះ។ នេះបើយោងតាម លោក ចាន់ សូវេត មន្រ្តីជាន់ខ្ពស់
អង្គការសិទ្ធិមនុស្សអាដហុក។
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីព្រឹកមិញនេះ នៅចំពោះមុខអ្នកព័ត៌មាន និងអ្នកគាំទ្រ របស់ខ្លួន បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោក និងលោក សម រង្ស៊ី គ្មានផែនការចាកចេញពីកម្ពុជាក្នុងគ្រានេះ ឡើយ។ នៅក្រោយការប្រកាសរបស់លោក កឹម សុខា តែប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែមានប្រភពព័ត៌មានច្បាស់ ការជាច្រើនរាយការណ៍ថា ប្រធាន និងអនុប្រធានគណបក្សប្រឆាំងមួយនេះ នឹងដឹកដៃគ្នាចេញទៅប្រទេសថៃ។
លោក ចាន់ សូវេត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅយប់នេះ លោក សម រង្ស៊ី និងលោក កឹម សុខា នឹងនាំគ្នាចេញទៅទីក្រុងបាងកក ប្រទេសថៃ។ តែលោកក៏មិនបានដឹងថា ការចាកចេញនេះ ក្នុងទិសដៅអ្វី ហើយវិលត្រឡប់មកវិញនៅថ្ងៃណានោះដែរ។
ប្រភពច្បាស់ការពីគណបក្សសង្រ្គោះជាតិមួយទៀត បានឲ្យដឹងថា បន្ទាប់ពីចេញទៅប្រទេសថៃ លោក សម រង្ស៊ី នឹងបន្តដំណើរទៅសហរដ្ឋអាម៉េរិក តែរូបលោកនឹងត្រឡប់មកកម្ពុជាវិញ ឲ្យបានមុនថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ជាពេលកំណត់ត្រូវចូលបំភ្លឺតាមការកោះអញ្ជើញរបស់តុលាការ។
តែទោះបីជាយ៉ាងណាដំណឹងនៃការចាកចេញ របស់លោក សម រង្ស៊ី និង លោក កឹម សុខា មិនទាន់មានការបញ្ជាក់ជាផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីអ្នកនាំពាក្យ របស់គណបក្សប្រឆាំងមួយនេះឡើយ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលព្យាយាមទូរស័ព្ទស្វែង រកការបញ្ជាក់ជាច្រើនដង តែទូរស័ព្ទលោក យឹម សុវណ្ណ និង លោកស្រី មួរ សុខហួរ ទូរស័ព្ទចូលហើយគ្មានអ្នកលើក។
សូមបញ្ជាក់ថា លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវបានព្រះរាជព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ លោក ហៀង សុភ័ក្រ្ត ចេញដីកាកោះអញ្ជើញឲ្យចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ដើម្បីសាកសួរពីដំណើររឿង «ការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមាន ភាពវឹកវរធ្ងន់ ធ្ងរដល់សន្តិសុខសង្គម»។
ដីកាកោះដែលធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីការផ្ទុះអំពើហិង្សារវាងកង កម្លាំងសមត្ថកិច្ច ជាមួយក្រុមអ្នកតវ៉ា ដែលសមត្ថកិច្ច បក្សប្រឆាំង សហជីព ហៅថាជាក្រុមបង្កការអុកឡុក នៅ លើកំណាត់ផ្លូវវេងស្រេង បណ្តាលឲ្យស្លាប់៤នាក់ និងរងរបួសទាំងសមត្ថកិច្ច និងក្រុមអ្នកតវ៉ាជាច្រើននាក់ផ្សេង ទៀត៕

_____________________
ប្រភព និងផ្តល់សិទ្ធិដោយ៖ DAP