សមត្ថកិច្ចនគរបាលខណ្ឌដង្កោដេញចាប់ជនសង្ស័យកាច់កម៉ូតូក្រោយពីធ្វើសកម្មភាព១០នាទី
ភ្នំពេញ ៖
ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់.កម៉ូតូរបស់អ្នកភូមិដែល
កំពុងបាចទឹកស្រែតែ
ត្រូវម្ចាស់ម៉ូតូឃើញទាន់ពេលកំពុងបញ្ឆេះម៉ាស៊ីនម៉ូតូ
ហើយម្ចាស់ម៉ូតូក៏ស្រែកឆោឡោបង្កការ
ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសាក់សំពៅ
ជនសង្ស័យក៏ព្យាយាមជិះរត់គេចពី
ការតាមប្រម៉ាញ់របស់សមត្ថកិច្ចដែរ
តែរត់មិនរួច១០នាទីក្រោយត្រូវកម្លាំងអន្តរាគមន៍ដេញក្រ
បួចបានហើយក៏នាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា១០និង៥០នាទីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ នៅចំណុចក្នុងភូមិកំរ៉ែង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ វុន ទីណា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្ត ព្រៃវែង។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ទុន ឈុំ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីនៅ ភូមិកើតហេតុខាងលើ ហើយម៉ូតូដែលជនសង្ស័យកាច់.កលួចទៅនោះមានម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BM-9440។
ជនរងគ្រោះលោក ទុន ឈុំ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់និងប្រពន្ធកូន ប្រុសម្នាក់ទៀតបាននាំគ្នាទៅស្រែដើម្បីបាចទឹកចេញពីស្រែ និងបានចតម៉ូតូទុកលើដីទួលមួយចម្ងាយពីស្រែរបស់គាត់ប្រហែល១០០ ម៉ែត្រអាចមើលម៉ូតូឃើញ ។ ពេលនោះកូន ប្រុសគាត់លើម៉ាស៊ីនបូមទឹកទៅផ្ទះ ហើយគាត់នៅបាចទឹកជាមួយប្រពន្ធ។
លោកបន្តថា ពេល នោះគាត់មើលទៅម៉ូតូក៏ឃើញជនសង្ស័យកំពុងបញ្ឆេះម៉ូតូរបស់គាត់ជិះ ចេញទៅគាត់ក៏ស្រែកឆោឡោឡើងវាក៏ជិះទៅត្បូងរួចបត់ឡើងទៅកើតវិញ ស្រាប់តែពេលនោះនគរបាលប៉ុស្តិ៍ រដ្ឋបាលសាក់សំពៅក៏បានប្រកាស់តាមអាយឌីឲ្យជួយ ។
ដោយឡែកសមត្ថកិច្ចប៉ុស្តិ៍សាក់សំពៅក៏បានបញ្ជាក់ឲ្យដឹងដែរថា ជនសង្ស័យកាច់.កម៉ូ តូបានរួចជិះពីជើងមកកាត់មុខសាលាសង្កាត់សាក់សំពៅ ហើយម្ចាស់ម៉ូតូដេញតាមក្រោយជនសង្ស័យស្រែកថា ចោរៗ ។ ពេលនោះកម្លាំងប៉ុស្តិ៍ក៏ឃើញជនសង្ស័យជិះទៅកើតផ្លូវទំនប់៧មករា កម្លាំងនគរបាលប៉ុស្តិ៍ក៏បានហៅតាមវិទ្យុទាក់ទង (អាយឌី) ឲ្យកម្លាំងនគរបាលតាមគោលដៅពិនិត្យមើល ជាពិសេសគោលដៅ២៤ម៉ោងរបស់កម្លាំងអន្តរាគមន៍។
សមត្ថកិច្ចប៉ុស្តិ៍បានបន្ថែមថា ប្រហែល១០នាទីក្រោយមកកម្លាំងនគរបាលអន្តរាគមន៍ឈរគោល ដៅការ៉េប្រាំបីដេញចាប់បាន ។ ពេលនោះជនសង្ស័យភ័យស្លន់ស្លោក៏ផ្តួលម៉ូតូរត់តែវារត់មិនរួច ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យបានភ្លាមនោះអធិការនគរបាលខណ្ឌដង្កោលោក យឹម សុជាតិក៏ បញ្ជាឲ្យនាំខ្លួនជនសង្ស័យមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់តុលាការ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រុមជនសង្ស័យមានគ្នីគ្នា២នាក់ ដោយដឹកគ្នាដើរមើលក្នុងភូមិសាស្ត្រនីមួយៗពេលឃើញម៉ូតូនេះចតទុក ចោលនៅលើដីទួលក្រុមជនសង្ស័យក៏ដាក់គ្នាវាចុះហើយក៏ជិះម៉ូតូចេញ ទៅបាត់ ។ ប៉ុន្តែដោយថ្ងៃនេះទំនងជា ថ្ងៃស៊យម្ចាស់ម៉ូតូឃើញទាន់ក៏ស្រែកឲ្យសមត្ថកិច្ចជួយដេញចាប់បាន តែម្តង ។ កន្លងទៅ នៅក្នុងភូមិកំរ៉ែងនេះក៏ធ្លាប់មានករណីកាច់.កម៉ូតូយកបាត់ម្តង ដែរកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៣ ហេតុដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាជាបក្ខពួកក្រុមជនសង្ស័យទាំងនេះ ៕
____________________
ប្រភពព័ត៌មានពី៖ នគវត្ត