នាយករដ្ឋមន្ត្រីវៀតណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១២-១៤ ខែមករា
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក ង្វៀន តាន់យ៉ុង
នឹងមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នៅសប្តាហ៍ក្រោយនេះ ចាប់
ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមករា
ឆ្នាំ២០១៤ដើម្បីចូលរួមក្នុងកម្មវិធីចំនួនបី ។
កម្មវិធីចំនួនបី ក្នុងនោះ រួមមានៈ សន្និ សីទលើកទី៤ ស្តីពីការជំរុញវិនិយោគទុន រវាងកម្ពុជា និង វៀតណាម ពិធីសម្ភោធសាខាមន្ទីរពេទ្យចារៃនៅភ្នំពេញ និងពិធីបញ្ចុះបឋម សិលាសាងសង់ស្ពានជ្រៃធំ-ឡុងប៊ីញ។
ក្នុងអំឡុងពេលទស្សនកិច្ច នេះដែរ លោក ង្វៀន តាន់យ៉ុង នាយករដ្ឋមន្ត្រីវៀតណាម ក៏មានគម្រោងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មកជួបសម្តែងការគួរសមជាមួយលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជួបពិភាក្សាការងារជាមួយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕

ប្រភពពី Free Press Magazine