ហ្វេសប៊ុកប្រាប់អោយប្រុង​ប្រយ័ត្ន​ដំណើរ​មេខ្លោង​ប្រដាប់​អាវុធ​ប៉ុន​ប៉ង​ចូល​មក​កម្ពុជា​ស្ងាត់ៗ

1/09/2014 0 Comments A+ a-

ទំព័រ​ហ្វេស​ប៊ុក​ដែល​តែង​និយាយ​ព័ត៌​មាន​ពីនេះ​ពីនោះ បាន​ជូន​ដំណឹង​ថា ឈ្មោះ សុខា ទី Sokha Tee ដែល​តែង​តាំង​ខ្លួន​ឯង​ជាមេបញ្ជាការ​កងទ័​ព ដើម្បីការ​ផ្តួល​រំលំរាជ​រ​ដ្ឋា​ភិបាល​កម្ពុជា គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​លួច​លាក់​ចូល​មក​កម្ពុជា​នៅ​ថ្ងៃ​នេះ។
មិនមាន​សេចក្តី​រាយការណ៍​បញ្ជាក់ផ្លូវការណាមួយបន្ថែម​អំពីប្រភព​នេះ​ទេ ប៉ុន្តែ​សេចក្តី​រាយ​ការណ៍​ជូន​ដំណឹង​អោយ​ប្រុង​ប្រយ័ត្ន​តាម​ទំព័រ​ហ្វេស​ ប៊ុក បាន​សរសេរ​ជាមួយ​នឹង​ការ​ដាក់​រូប​ថតថា ឈ្មោះសុខា ទី នេះ ធ្វើ​ការងារ​ជាមួយ​ក្រុមលោក​សួន​សេរី​រដ្ឋា…​លោក សូ ណារ៉ូ, សួន សេរីរដ្ឋា និង លោកមាជ សុវណ្ណា​រ៉ា ដែល​ឈរឈ្មោះ​​តំណាង​រាស្ត្រក្នុងខេត្តបន្ទាយ​មាន​ជ័យ របស់​គណ​បក្ស​សង្រ្គោះជាតិផង​ដែរ។

សេចក្តី​រាយ​ការណ៍ បាន​អោយ​ដឹង​ទៀត​ថា ឈ្មោះ Sokha Tee នឹង​មក​ជួប​លោក​ មាជ សុវណ្ណារ៉ា និង​កម្លាំង​ដទៃ​ទៀត នៅ​ចំណុច​ព្រំដែន​ថៃ​កម្ពុជា។ សេចក្តី​ជូន​ដំណឹង​ដដែល បញ្ជាក់​ថា សូម​អោយ​សមត្ថ​កិច្ច​​មេត្តា​ប្រយ័ត្ន​ចំពោះ​ដំណើរ​ឆ្លង​កាត់ របស់​ឈ្មោះ​សុខា ទីនេះ​ផងដែរ តាម​ច្រក​អន្តរ​ជាតិ​ពោធិ​ចិនតុង និង​សៀមរាប ក្នុង​រយៈ​ពេលថ្ងៃនេះ និង​ថ្ងៃ​ស្អែក៕
hot news
_________________
ប្រភពពី Avatar News