Portofino ភូមិស្ទូចត្រីដ៏រ៉ូមែនទិកលើទឹកដីអ៊ីតាលី
អ៉ីតាលី៖ Portofino គឺជាឈ្មោះភូមិដ៏តូចមួយ ក្នុងប្រទេសអ៊ីតាលី ដែលគេហៅថាជា ភូមិស្ទូចត្រី។ ទីនេះគឺជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញមួយ នៅតំបន់សមុទ្រ មេឌីទែរ៉ានេ ដែលស្ថិតនៅ ក្នុងខេត្ត Genoa ។
ភូមិទេសចរណ៍ Portofino មាន ឈ្មោះពីមុនថា Portus Delphini ពីព្រោះវាគឺជាជម្រកត្រីដូហ្វីនរស់នៅ ហើយ កន្លែងនេះត្រូវបាន រកឃើញដោយ ជនជាតិរ៉ូម៉ាំង ដែលបានកែច្នៃ ភូមិមួយនេះឲ្យ ក្លាយទៅជារមណីយដ្ឋាន ដ៏ស្រស់ស្អាតធ្វើឲ្យ ភ្ញៀវទេសចរដែល មកកំសាន្តពិតជា មិនអាចបំភ្លេចបាន។
បច្ចុប្បន្ន Portofino សំបូរទៅដោយ អ្នកទេសចរចូល មកកំសាន្តឥតដាច់ដោយសារ តែគេអាចរីករាយ ជាមួយនឹងការស្ទូចត្រី ដ៏ច្រើន នៅទីនេះ រីឯសេវាកម្មអាហារវិញ ក៏មិនធ្វើឲ្យអ្នកទេសចរ ទាស់ចិត្តដែរ៕
