ព្រឹត្តិការណ៍ Hennessy Artistry Cambodia 2013
ភ្នំពេញ: ព្រឹត្តិការណ៍នៃតន្ត្រីសិល្បៈលាយបញ្ចូលគ្នាប្រចំាឆ្នាំ “Hennessy Artistry 2013” នេះត្រូវបានធ្វើឡើងនៅថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ ហើយមាន វត្តមានពីសិល្បករ តារាចម្រៀង និងឌីជេ(DJ)ល្បីៗជាតិនិងអន្តរជាតិមានរួមមានៈ Katreeya English /ថៃ. Mong Manith and Vanilla/ កម្ពុជា. Andy Murphy/អូស្រ្តាលី. Dennis Lau and Koujee/ ម៉ាឡេស៊ី the Angels Percussion and ZORA/ឥណ្ឌូនេស៊ី. រួមជាមួយតារាចម្រៀងល្បីៗជាច្រើនទៀត ដើម្បីឆ្លុះបញ្ចាំងពីសិល្បៈនៃការលាយបញ្ចូលគ្នាជាសកលដ៏អស្ចារ្យដែលមានសិល្បៈប្លែកៗជាមួយនឹងគំនិតឆ្នៃប្រឌិតនៃតន្រ្តី បទភ្លេង ភាពរំជួលអារម្មណ៍ ស្ទីល វប្បធម៌ និងស្រាហែនណឺស៊ី។
Hennessy Artistry Cambodia 2013 នឹងផ្តល់ឱ្យអតិថិជនស្គាល់ប្រភេទស្រា ដែលត្រូវបាននាំយកមកពីចំការទំពាំងបាយជូរឈានមុខគេនៅតំបន់កូញ៉ាក់ នោះគឺភាពនៃការលាយបញ្ចូលគ្នានូវប្រភេទស្រា Hennessy V.S.O.P ។ ព្រឹត្តិការណ៍នេះត្រូវបានគេប៉ាន់ប្រមាណថាមានអ្នកចូលរួមទស្សនាប្រមាណពី១,៨០០ទៅ២,០០០នាក់ ។
សូមបញ្ជាក់ថានេះគឺជាឆ្នាំទីបួននៃការត្រឡប់មកវិញរបស់
Hennessy Artistry Cambodia 2013 ហើយក្រុមហ៊ុនក៏បានរៀបចំកម្មវិធី
Hennessy Artistry Club Series ២០១៣ ចាប់ពីថ្ងៃទី៦ ខែកញ្ញា
ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីឲ្យអតិថិជនចូលរួមប្រកួតប្រជែងថតយកនូវរូបភាពមានសញ្ញាសម្គាល់(Logo)
Hennessy Artistry ដែលមាននៅក្នុងក្លិបចំនួន៥ក្នុងរាជធានីភ្នំពេញគឺ៖
Darlin Darlin, Jet’s Studio, Nova, River house Lounge, The Majesty Lounge។

.jpg)
.jpg)
.jpg)

