ក្រុមហ៊ុន​ Philips បញ្ចេញ​ទូរស័ព្ទបត់ Xenium W9588

12/16/2013 0 Comments A+ a-

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ទូរស័ព្ទបត់​មិន​សូវ​មាន​ទីផ្សារ​ក៏​ពិត​ មែន​ ប៉ុន្តែ​ក្រុមហ៊ុន​អេឡិចត្រូនិក​ល្បីៗ​មួយ​ចំនួន​នៅ​តែ​បន្ត​ផលិត​ (អភិរក្ស)​ នូវ​ទូរស័ព្ទ​ប្រភេទ​នេះ ។ ក្រុមហ៊ុន​ដែល​យើង​ឃើញ​បន្ត​ចេញ​ទូរស័ព្ទបត់ញឹកញាប់ជាងគេ​នោះ​គឺ Samsung ជាក់​ស្ដែង​ក្នុង​ឆ្នាំ២០១៣ នេះ ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​ទូរស័ព្ទបត់ ​ពីរបី​ម៉ូដែល​ ហើយ​សុទ្ធតែ​មាន​តម្លៃ​ថ្លៃៗ​ទៀត​ផង​ ពោល​គឺ​ថ្លៃ​ជាង​ទូរស័ព្ទទំនើប​ប្រើ touchscreen ដែល​ស្ថិត​ក្នុង​ស្រឡាយ Galaxy  ឬ iPhone ទៅ​ទៀត ។ ដោយឡែក​កាល​ពី​​ពេល​ថ្មីៗ​នេះ​ប្រភព​ពី​ UnwiredView បាន​ចុះផ្សាយ​ថា​ក្រុមហ៊ុន Philips ទើប​តែ​​បាន​បញ្ចេញ​​នូវ​ទូរស័ព្ទបត់មួយ​ម៉ូដែល​គឺ Philips Xenium W9588 (អេក្រង់ពីរ) ជា​មួយ​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់ទំហំ 3.5-inch​ (ពីរ)
  • កម្រិតភាពច្បាស់ 854 x 480 pixels
  • CPU Quad-core 1.2GHz (MediaTek MT6589)
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីន​ទំហំ 4 GB (អាច​បន្ថែម microSD card 32 GB)
  • កាមេរ៉ាទំហំ 8 MP
  • ដំណើរការដោយ Android 4.2 Jelly Bean
  • ថាមពលថ្ម 2,400 mAh
Philips-W9588សូម ​បញ្ជាក់ថាបច្ចុប្បន្ន​ទូរស័ព្ទបត់​មួយ​ម៉ូដែល​នេះ​មាន​លក់នៅ​លើទីផ្សារ​ ប្រទេសចិន​ដោយ​លក់ក្នុង​តម្លៃ​ប្រហែក $823 ពោល​គឺ​ធូរថ្លៃ​ជាង​ទូរស័ព្ទ​បត់​​របស់ក្រុមហ៊ុន​ Samsung ៕
Philips-W9588-1 (1)Philips-W9588-2