ឮថា Apple នឹងបញ្ចេញ iWatch នៅក្នុងខែតុលា ឆ្នាំ២០១៤ ??
smartwatch ឬ នាឡិកាទំនើប
គឺជាឧបករណ៍ចល័តដែលមានមុខងារនិងសមត្ថភាពច្រើនជាងនាឡិកាធម្មតា
ព្រោះថាវាអាចបំពេញមុខងារមួយចំនួនរបស់ទូរស័ព្ទទំនើប
ហើយបច្ចុប្បន្នគេសង្កេតឃើញថាក្រុមហ៊ុនអេឡិចត្រូនិកធំៗដូចជា
Samsung និង Sony ជាដើម បានបញ្ចេញលក់ទៅលើទីផ្សាររួចហើយនូវនាឡិកាទំនើបរបស់ពួកគេ ។
ដោយឡែក Apple ដែលជាក្រុមហ៊ុនអេឡិកត្រូនិកខ្នាតយក្សរបស់សហរដ្ឋ មិនទាន់បានបញ្ចេញនូវនាឡិកាទំនើបរបស់ខ្លួននោះទេ ប៉ុន្តែនៅខណៈដែល Apple មិនទាន់បានចេញមុខបញ្ជាក់ជាផ្លូវការថានឹងប្រកាសចេញនូវនាឡិកា របស់ខ្លួននៅកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយនោះ ពាក្យចចាមអារ៉ាម និងសេចក្ដីសន្និដ្ឋានជាច្រើនចេះតែចេញជាបន្ដបន្ទាប់នៅតាមបណ្ដាញ អ៊ីនធឺណិត ។ ជាក់ស្ដែងសម្រាប់ខែធ្នូនេះមានសេចក្ដីរាយការណ៍ថ្មីមួយថា ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញជាផ្លូវការនូវ ទូរស័ព្ទទំនើប iPhone 6 និង នាឡិកាទំនើប iWatch នៅក្នុងខែតុលា ឆ្នាំ២០១៤ ។ សូមបញ្ជាក់ថាព័ត៌មានដែលថា iWatch នឹងត្រូវបញ្ចេញក្នុងកាលបរិច្ឆេទខាងលើនោះគឺទទួលបានពីប្រភព Maypalo ដែលចុះផ្សាយកាលពីថ្ងៃម្សិលមិញ ។
ប្រភព
ដដែលនេះបានបន្ដទៀតថា iWatch នឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យា
wireless charging (បញ្ចូល ឬសាកថ្មដោយឥតប្រើខ្សែ) ។
ប្រភពខាងលើក៏បន្ថែមទៀតដែរថា iWatch នឹងមានថាមពលថ្ម 100mAh
(តិចជាង Galaxy Gear ដែលមានថាមពលថ្ម 350mAh ឬរយៈពេល ២៥ ម៉ោង) ។
សូមបញ្ជាក់ថានៅពេលបច្ចុប្បន្ននេះមានពាក្យចចាមអារ៉ាមថាក្រុមហ៊ុន
Apple កំពុងតែធ្វើការសាកល្បងទៅលើគំរូ iWatch ចំនួនពីរម៉ូដែល
ប៉ុន្តែគំរូទាំងនោះមិនត្រូវបានបញ្ចេញឲ្យឃើញនោះ
ដូច្នេះសូមប្រិយមិត្តពិនិត្យគំរូ iWatch
ដែលត្រូវបានរចនាឡើងតាមការស្រមៃរបស់អ្នករចនាមួយចំនួនដែលមិន
មែនធ្វើការក្នុងក្រុមអ្នករចនារបស់ Apple ៕

តើប្រិយមិត្តពេញចិត្តគំរូ iWatch មួយណា ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖
(ចំពោះរូបភាពគំរូផ្សេងៗទៀតរបស់ iWatch សូមប្រិយមិត្តចុចលើអត្ថបទទាក់ទងខាងក្រោម)