Note 3 តំលៃទាប ត្រូវបានចាប់ផ្តើមផលិត, មានអេក្រង់ 5,68 inch
Galaxy Note 3 Lite នឹងក្លាយជាជម្រើស ដ៏សក្តិសមបំផុតមួយ សម្រាប់អ្នកដែលចូលចិត្ត Phablet មានលក្ខណៈសម្បត្តិ Hardware ខ្លាំងៗ។
តាមរយះរបាយការណ៍ថ្មីបំផុតមួយ
ដែលបានប្រកាសឲ្យដឹងពីបណ្តាប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាង ត្បូង ម៉ូដែលតំលៃទាប
Galaxy Note 3 Lite ដែល Samsung បានរំពឹងទុកថា នឹងបង្ហាញខ្លួន នៅដើមឆ្នាំ
២០១៤ បានចាប់ផ្តើមធ្វើការផលិតជាផ្លូវការហើយ គឺចាប់ពីថ្ងៃទី ១២ ខែធ្នូ មក។
ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង បានជឿជាក់ថា Note 3 Lite
នឹងទទួលបានការគាំទ្រច្រើនពី សំណាក់អ្នកប្រើប្រាស់ ហើយទន្ទឹមនឹងនោះ
វានឹងមានបរិមាណលក់ចេញ បានជិតស្មើពាក់ កណ្តាលនឹង បរិមាណលក់ចេញ Galaxy Note 3
ដំបូងផងដែរ។បើតាមបណ្តាព័ត៌មានចចាមអារាមកន្លងមក Galaxy Note 3 Lite នឹងមានឈ្មោះម៉ូដែល SM-N7505 ជាមួយនឹងជម្រើសពីរពណ៌ គឺស និងខ្មៅ ហើយត្រូវបានកាត់បន្ថយផ្នែក Hardware ខ្លះៗ បើប្រៀបជាមួយ រៀមច្បង ដែលកំពុងតែមានវត្តមាន នៅលើទីផ្សារ។
Note 3 Lite នឹងប្រើប្រាស់អេក្រង់ទំហំ 5,68 inch។ ទន្ទឹមនឹងនោះ កាមេរ៉ាក្រោយរបស់វា នឹងត្រូវបានបន្ថយមកនៅត្រឹម 8 megapixel ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ក៏ថយពី Super AMOLED មកនៅត្រឹមបច្ចេកវិទ្យា LCD ដូចទៅនឹងស្មាតហ្វូន Galaxy S4 Active ដែរ។ ក្នុងនោះ . Note 3 Lite នៅតែមានភ្ជាប់មកជាមួយនូវប៊ិច S Pen ដូច Note 3 ផងដែរ។
លទ្ធភាពច្រើន Galaxy Note 3 Lite នឹងត្រូវបានបង្ហាញខ្លួននៅក្នុងពិព័រណ៌ Mobile World Congress ដែលនឹងប្រារព្ធធ្វើឡើងនៅខែកុម្ភះ ឆ្នាំក្រោយនេះ៕