ខឹងជនជាតិ ឥណ្ឌា ញ៉ែស្រីស្នេហ៍ របស់ខ្លួន ធ្វើអីមិនកើត ឆក់ទូរសព្ទ័ គេរត់ត្រូវអាវុធហត្ថ ចាប់ខ្លួន

12/18/2013 0 Comments A+ a-

ខេត្តបន្ទាយមានជ័យ ៖  ជនសង្ស័យម្នាក់ ត្រូវកម្លាំង អ ហ ចាប់ខ្លួន ក្រោយពីធ្វើសកម្មភាព ឆក់ទូរសព្ទ័ របស់ជនជាតិ ឥណ្ឌាម្នាក់ នៅចំណុចមុខ វត្តប៉ាលិលេយ្យ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ខណះជនរងគ្រោះ កំពុងអង្គុយហូបបង្អែម។
លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច របស់លោកចាប់ខ្លួនមានឈ្មោះ យ៉េង យ៉ត ភេទប្រុស អាយុ៣០ឆ្នាំ មាន ស្រុកកំណើតនៅភូមិចាហ៊ួយ ឃុំ/ស្រុកមោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុង ក្រុងប៉ោយប៉ែត មានមុខ របរមិនពិតប្រាកដ ជាមុខសញ្ញាចាស់ធ្វើត្រូវ កម្លាំង អ ហ និងនគរបាលចាប់ ជាច្រើន លើ ពាក់ពន្ធ័ករណីលួច និងគាស់ផ្ទះ ជននេះ ទើបតែចេញពីគុកថ្មីៗទេ ។
លោក ហម ម៉ុត បានបន្តថា ការឃាត់ខ្លួនជនសង្ស័យ គឺធ្វើឡើងក្រោយពីទទួលបានពាក្យ បណ្តឹងពីជនរង គ្រោះម្នាក់ឈ្មោះ YADAV PRAVIND KUMAR ភេទប្រុស អាយុ៤០ឆ្នាំ អ្នកទេសចរណ៍ឥណ្ឌា បានរៀបរាប់ថា ពេលដែលខ្លួនកំពុងហូបបង្អែម និងពងទាកូន មុខវត្តបាលិលេយ្យ ស្រាប់តែត្រូវជន សង្ស័យម្នាក់ដើរមកក្បែរ រួចឆក់យកទូរសព្ទ័របស់ខ្លួន រួចរត់គេចខ្លួនបាត់ ទើបប្តឹងសុំឲ្យសមត្ថកិច្ចជួយ អន្តរាគមន៍។
នៅចំពោះមុខសមត្ថកិច្ច សួរនាំជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកទូរសព្ទ័ ជនជាតិ ឥណ្ឌាខាងលើមែន ព្រោះតែខ្លួនខឹងធ្វើអីមិនកើត ពេលឃើញជនជាតិឥណ្ឌានោះញ៉ែស្រីស្នេហ៍ របស់ខ្លួនដែលធ្វើការនៅទីនោះ ។ ក្រោយសួរនាំជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមច្បាប់ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល