លេចធ្លាយ​ព័ត៌មាន​ Nokia Android phone

12/26/2013 0 Comments A+ a-

ពាក្យចចាម អារ៉ាមអំពី Nokia Android phone ត្រូវបានស្ងប់ស្ងាត់ មួយរយៈ ប៉ុន្តែនៅពេលនេះ ស្រាប់តែលេចឮឡើងវិញ ជាមួយនឹងរូបភាព បញ្ជាក់ពីពណ៌ និងប្រភេទទៀតផង។
EvLeaks បានបង្ហាញនូវរូបភាពមួយ ដែលបានអះអាងថា វាជារូបភាពរបស់ Nokia Android phone ហើយនឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗនេះ។ ប្រភពព័ត៌មាន ដដែលបានបញ្ជាក់ ប្រាប់ថា Nokia Android phone មានកូដឈ្មោះថា “Nornandy” មានវាលក្ខណៈស្រដៀងគ្នា ទៅនឹងត្រកូល Lumia។
ប្រភពព័ត៌មានដែល បានបន្តទៀតថា បើទោះបីជាក្រុមហ៊ុន Microsoft បានទិញយកអាជីវកម្ម ទូរស័ព្ទចល័តរបស់ Nokia ក្ដី ប៉ុន្តែគេជឿជាក់ថា Nokia Android phone ពិតជាមានមែន ហើយនឹងបញ្ហាខ្លួន ចាប់ៗទៀតផង៕