ម៉ាក់ សែនសូនីតា កំពុងផ្អែមល្ហែម ជាមួយប្រុសក្មេង កូនអ្នកធំ
ភ្នំពេញ៖ ក្រោយពី ជោគជ័យ ក្នុងអាជីព ជាតារាសិល្បៈ
ក្នុងរយៈ ពេលជាងមួយ ឆ្នាំចុងក្រោយនេះ តារា សម្តែងវ័យក្មេង តែងទទួល បានតំណែង
ជាតួឯក ជាបន្តបន្ទាប់ ក្នុងខ្សែភាព យន្តភាគខ្មែរ កញ្ញា ម៉ាក់ សែនសូនីតា ហៅ
តូតា ត្រូវបាន មហាជន ទូទៅមើល ឃើញថា ក្នុងអំឡុង ពេល ដំណាល គ្នានេះ នាង
គឺតែងតែ ជួបប្រទះនូវព័ត៌មាន អាស្រូវ ស្នេហាឯកជន ខាងក្រៅ ជាបន្តបន្ទាប់។
មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗ កន្លងមកនេះ ក៏មានព័ត៌មាន ធ្លាយចេញមកថា នាងបានបង្ហាញ ពីភាពស្និទ្ធស្នាល ជាមួយបុរស វ័យក្មេងម្នាក់ ដែលមាន អាយុប្រហែល នឹងនាង។ ទន្ទឹមនឹងនេះ គេក៏បានឃើញ តារាស្រី វ័យក្មេង ម្នាក់នេះ ឧស្សាហ៍ បណ្តើរ បុរសវ័យ ក្មេងសក់បះ ឫកពារជា កូនអ្នកសម្បូរ ទ្រព្យ ចូលទៅផ្សា ទំនើបទិញ របស់របរ ប្រើប្រាស់ ជាញឹកញាប់ ទៀតផង។ ប៉ុន្តែទោះ បីជាយ៉ាង ណាក៏ដោយ កាលនោះ ពុំមាន ប្រភព ណាមួយ បញ្ជាក់ឱ្យដឹងច្បាស់ នៅឡើយទេថា តើអ្នកទាំងពីរនេះ ត្រូវជាអ្វីនឹងគ្នា គឺគ្រាន់តែ ដាក់ការសង្ស័យ ទៅលើការ ផ្តើមសម្ព័ន្ធភាព ស្នេហា ដំបូង រវាងអ្នក ទាំងពីរប៉ុណ្ណោះ។
ស្របពេល ដែលដំណឹងនេះ មិនទាន់ទាំង រសាត់ឃ្លាត ឆ្ងាយផង ក៏ស្រាប់ តែមានប្រភព បង្ហើបឱ្យដឹង ស្រដៀងគ្នា នេះថា តារាសម្តែង ក្មេងខ្ចី ល្បីឈ្មោះ តាមរយៈ សម្តែងជា តួឯក កញ្ញា តូតា ហាក់កំពុងតែ មានភាពល្អូកល្អឺន ជាមួយបុរស វ័យក្មេង សម្បុរសច្រមុះ ស្រួច ម្នាក់ ដែលមាន វ័យប្រហែល ជាង២០ឆ្នាំ។ ម្យ៉ាងទៀត បើតាមដឹង បុរសម្នាក់នេះ គឺជាកូនប្រុសរបស់ លោកធំក្នុងស្រុក។
បើផ្អែកតាម ប្រភព និយាយ សុំមិនបញ្ចេញឈ្មោះ បានលួចប្រាប់ថា មួយរយៈ ពេលជាង ៣-៤ខែ នេះ តារាសម្តែង តូតា ហាក់មាន ភាពខុសប្លែក ជាងមុន ទាំងការស្លៀកពាក់ និងការដើរ ចេញទៅកំសាន្ត ខាងក្រៅ ខណៈដែល បច្ចុប្បន្ននេះ កំពុងតែមាន បុរសម្នាក់តាម យ៉ាងស្អិត ដូចតុកកែ ប្រៀបដូចជា គូស្នេហ៍ថ្មោងថ្មី ទើបចាប់ ផ្តើមសាងភាព ផ្អែមល្ហែម នឹងគ្នា។ បើនិយាយទៅ ទំនងជា ពេលនេះ កញ្ញា តូតា កំពុងតែរៀប ចំឫកពារដើម្បីតម្រូវ តាមចិត្ត បុរសកូន លោកធំម្នាក់នោះ ហើយមើលទៅ ព្រោះអី ពេលនេះ អ្នកទាំងពីរ អាចនឹង កំពុងតែ បង្កើតភ្លើងស្នេហា ក្រៅឆាក ដ៏ផ្អែម ត្រជាក់ ហាក់ដូចឃ្មុំ ដែលទើប ឡើងក្បាលទឹក។
គួរកត់សម្គាល់ថា មុននេះបន្តិច ក៏មានមជ្ឈដា្ឋន មហាជនខាងក្រៅ បាននិយាយខ្សឹប ខ្សៀវគ្នាថា មួយរយៈនេះ គឺមានបុរសវ័យក្មេង ប្លែកមុខម្នាក់ តែងយកឡាន ស៊េរីទំនើប មកចាំទទួល យកនាងចេញ ទៅក្រៅ ហើយរាល់ សកម្មភាព ដែលបង្ហាញពី ភាពស្និទ្ធស្នាល រវាង កញ្ញា តូតា ជា មួយនឹង បុរសវ័យ ក្មេងម្នាក់នោះ ហាក់ដូចជា មានការខុសប្លែក ពីមិត្តភាពធម្មតា។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នេះ គេហទំព័រ LookingTODAY មិនទាន់ស្វែងរក សុំការបំភ្លឺពីកញ្ញា តូតា បាននៅឡើយទេ ទាក់ទងនឹងព័ត៌មាន ដែលលេចឮ ខាងលើនេះ៕