ចាប់ខ្លួន ប្រធានអង្គការ Hope Transitions ជាប់ពាក់ព័ន្ធ ករណីចាប់រំលោភ

12/09/2013 0 Comments A+ a-

CH-0226ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងការជួញដូរ និងការពារអនីតិជន រាជធានីភ្នំពេញ ព្រមទាំងកម្លាំងនគរបាល ផ្នែកអន្តោប្រវេសន៍ បានចុះចាប់ជន ជាតិអាមេរិកម្នាក់ ដែលជាប្រធានអង្គការ Hope Transitions ដោយជាប់ពាក់ព័ន្ធនឹង ករណីចាប់រំលោភ កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣។
អង្គការមួយនេះ គឺជាមណ្ឌលអប់រំ ផ្នែកគ្រិះស្ទាន ដែលមានកុមារ កំព្រាជនជាតិ ខ្មែរ ប្រុស-ស្រី ជាង៥០នាក់ នៅក្នុង អង្គការនេះ ។ យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់បញ្ជាក់ ឈ្មោះ ជនសង្ស័យរូបនេះ នៅឡើយទេ ។
ការចាប់ជន សង្ស័យរូបនេះ ជាប់ពាក់ព័ន្ធ និងករណីចាប់រំលោភ ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ៤៣បេតេ ក្រុម៣ សន្សំកុសល៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ចំពោះករណីនេះ បានធ្វើឡើងមានការចង្អុល បង្ហាញពី FBI សុំសហការ ជាមួយនគរបាលកម្ពុជា៕
_________________________
ប្រភពព័ត៌មានពី៖ Lookingtoday